អូនសាកបង្ហោះឡានសាកមើលតើ រថយន្តព្រូសបើកល្បឿនលឿនបុកហោះទើរលើថ្មខណ្ឌចែកទ្រូងផ្លូវចុះអត់រួច…

0
556

ភ្នំពេញ ៖ រថយន្តតូយ៉ូតាព្រូសមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន មកដល់ចំនុចផ្លូវបំបែកក្រោមដីស្ពានអាកាស ស្ទឹងមានជ័យ ជ្រុលទៅបុកនឹងរបាំងនាគពុះចែកទ្រូងផ្លូវ បណ្តាលអោយរថយន្តឡើងលើក្បាលនាគ ទើរជាប់ផ្អៀងរថយន្តម្ខាងច្រង៉ាងៗតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង9 និង 40នាទីយប់ ថ្ងៃទី24 ខែវិច្ឆិកា នៅខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ចំនុចផ្លូវបំបែកក្រោមដី ផ្លូវ217 សង្កាត់ស្ទឹងមានជ័យ2 ខណ្ឌមានជ័យ ។

រថយន្តបង្ក ម៉ាកតូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BD 0273 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ប៉ុន្តែនៅក្នុងរថយន្តបង្ក គេឃើញមាននាមប័ណ្ណ មានឈ្មោះ សេរីវុឌ្ឍ (តាក់ស៊ី)។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ដែលឃើញហេតុការណ៍ផ្ទាល់ បានប្រាប់អោយដឹងថា មុនកើតហេតុ គឺគេឃើញរថយន្តបង្កខាងលើ ធ្វើដំណើតាមបណ្តោយផ្លូវ217 ក្នុងល្បឿនលឿន ស្របទិសគ្នាជាមួយរថយន្តគេផ្សេងទៀត ខណៈមកដល់ចំនុចកើតហេតុ រថយន្តបង្កបានងាកចង្កូតរថយន្ត មកខាងឆ្វេង ឡើងវ៉ារថយន្តមួយគ្រឿង នៅពីមុខរថយន្តខ្លួន ចូលទៅផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ក៏ជ្រុលបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវនោះ ចំកង់មុខចំហៀងខាងស្តាំ បណ្តាលអោយរថយន្តហោះឡើងទើរជាប់នឹងទ្រូងផ្លូវ ផ្អៀងផ្ងារជើងច្រង៉ាងម្ខាងមកខាងឆ្វេង តែសំណាងល្អអ្នកបើកបររថយន្តបង្ក មិនបានរងរបួសអ្វីឡើយ គឺខូចខាតតែរថយន្ត កំពិតកាងមុខ នឹងបែកកញ្ចក់ទ្វារមុខ ចំហៀងខាងឆ្វេងតែប៉ុណ្ណោះ ចំណែកទ្រូងផ្លូវខូចខាតតិចតួច។

បន្ទាប់ពីបង្កហេតុ អ្នកបើកបររថយន្តបង្កបានចេញពីក្នុងរថយន្តគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែងកើតហេតុ ទុកអោយសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង យកទៅរក្សាទុក នៅការិយាល័យនរគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយជាមួយម្ចាស់រថយន្ត ៕

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here