ក្តៅៗ បើមិនដឹងរឿងច្បាស់កុំនិយាយ កូនកំលោះបានបកស្រាយរឿងគេរិះគន់ភ្ជាប់ពាក្យតាមទូរស័ព្ទដៃថា…

0
442

ប៉ុន្មានប្រហែលជាពីរបីថ្ងៃមុននេះមានការផ្ញាក់ផ្អើល និងរីះគន់រឿងគូស្នេហ៍មួយគូដែលខាងប្រុសរស់នៅ និងធ្វើការនៅប្រទេសកូរ៉េ រីឯខាងស្រីរស់នៅស្រុកខ្មែរ ពួកគេទាំងពូរបានស្គាល់គ្នាតាមបណ្តាញសង្គម Facebook បានមួរយៈ ហើយគេក៏បានស្រលាញ់ និងយល់ចិត្តគ្នារៀងៗខ្លួនមិនបានប៉ុន្មានខែផងពួកគេក៏បានឈានដល់ការ
ស្រលាញ់យល់ចិត្តគ្នាកាន់តែខ្លាំងឡើងៗ និងឪពុកម្តាយខាងប្រុស-ស្រីក៏ដឹងឮទាំងសង់ខាងផងដែរមួយរយៈខ្លីក្រោយមកពួកគេទាំងពីរបានឲ្យឪពុកម្តាយចូលស្តីដណ្តឹងតាមប្រពៃណីទាំងដែលខាងប្រុសរស់នៅធ្វើប្រទេសកូរ៉េនៅឡើយ។

តែមិនចាំយូររឿងនេះក៏ផ្អើលដល់បងប្អូនដែលលេងបណ្តាញសង្គមមួយចំនួន ធ្វើឲ្យមានការរិះគន់ខ្លាំងៗថា
(គេអើយគេ គេអាចធ្វើបាន…! ខ្មែរមួយចំនួនតូចសព្វថ្ងៃគេពូកែច្នៃប្រឌិតខ្ពស់ណាស់ ហិ ហិ ហិ ? ភ្ជាប់ពាក្យតាមទូរស័ព្ទ ខាងប្រុសគឺពលករខ្មែរនៅកូរ៉េ នារីខ្មែរនៅខ្មែរ ស្រលាញ់គ្នាតាមហ្វេសប៊ុក៣ខែ មិនដែលជួបមុខគ្នាសោះ គេហ៊ានចូលដណ្តឹងភ្ជាប់ពាក្យតាមអនឡាញថែមទៀត។ បែបរងារខ្លាំង ហិ ហិ ហិ) (សម្តីខ្លះៗពីអ្នកលែង
បណ្តាញសង្គម)

តែផ្ទុយទៅវិញខាងកូនកំលោះដែលមានគណន័យហ្វេកបុកឈ្មោះថា ( ឃាង ធារី ) ក៏ធ្វើការបកស្រាយត្រឡប់ទៅវិញថា (មិនមែនពួកខ្ញុំទ្រាំមិនបានសុខចិត្តភ្ជាប់ពាក្យតាមវីឌីអូឆាតនោះទេតែដោយសារតែខ្ញុំមានមូលហេតុរបស់ខ្ញុំ មូលហេតុនោះគឺ មុនថ្ងៃភ្ជាប់ពាក្យខ្ញុំកន្លះខែគឺខ្ញុំរៀបនឹងទិញសំបុត្រយន្តហោះទៅខ្មែរ១អាទិត្យដើម្បីចូលរួមពិធីភ្ជាប់ពាក្យខ្ញុំ តែអ្វីដែលធ្វើឲ្យខ្ញុំអៈខានមិនបានទៅវិញនោះ គឺខ្ញុំទើបតែទទួលដំណឹងពីថៅកែក្រុមហ៊ុនថាខ្លាចខ្ញុំមកកូរ៉េវិញមានបញ្ហា ព្រោះសល់រយះពេលស្នាក់នៅតិចពេកត្រឹមតែ៤ខែទៀតទេគឺត្រូវបញ្ចប់អាណាត្តិកាងាររបស់ខ្ញុំហើយ។ចំណែកពុកម៉ែទាំងសងខាងក៍បានជំរាបប្រាប់ភ្ញៀវបងប្អូនសាច់ញាតិថ្ងៃដែលភ្ជាប់ពាក្យរួចអស់ដែល ទើបធ្វើឲ្យរឿងនេះជ្រុលដំណើរបែបនេះ ហើយម្យ៉ាងវិញទៀតវាគ្រាន់តែជាពិធីភ្ជាប់ពាក្យទេ មិនមែនជាពិធីមគ្គលការអត់មានកូនកំលោះឯណា វាគ្មានស្អីចំឡែកទេ ហើយប៉ុន្មានខែទៀតគង់តែពួកខ្ញុំចូលរោងការទេ។)
ទស្សនារូបភាពខ្លះៗ

អត្ថបទដោយ៖ ឆៃរ៉ាត់
ប្រភព៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here