មិនដឹងចំនារីៗណាប្រើខ្លះទេ…នគរបាលសេដ្ឋកិច្ចចុះបង្ក្រាបទីតាំងស្តុកឡេខុសច្បាប់មួយកន្លែង នៅខណ្ឌមានជ័យ…

0
334

ភ្នំពេញ ៖ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១០ និង៥នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៣៧២ ផ្លូវមុន្នីរ៉េត ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ទោ អ៊ុំ ម៉ូនី អនុប្រធាននាយកដ្ឋាន និងមានលិខិតអនុញ្ញាតឆែក
ឆេរពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក វរសេនីយ៍ឯក ហួត តឿ អនុប្រធាននាយកដ្ឋាន នាយរងការិយាល័យសេដ្ឋកិច្ចក្រុង មន្ត្រីសុខាភិបាលលោកអធិ
ការងខណ្ឌមានជ័យ និងកម្លាំងចម្រុះជាច្រើននាក់ ចុះធ្វើការឆែកឆេរ និងបង្ក្រាបទីតាំងស្តុកឡេ សង្ស័យខុសច្បាប់មួយកន្លែង ដោយឃើញវត្ថុតាងមួយចំនួនធំ ។

ជាក់ស្តែងសមត្ថកិច្ចបានរកឃើញថា ម្ចាស់ទីតាំងមានឈ្មោះ ជា ច័ន្ទសម្បត្តិ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅទីតាំងខាងលើ ហើយជាលទ្ធផលសមត្ថកិច្ចបានធ្វើការរកឃើញ និងចាប់យកជារបៀបបច្ចេកទេស នូវសម្ភារៈវត្ថុតាងរួមមាន៖ S.N.C Skin Care លាបមុខ សំបកពណ៌ស (២ថង់ធំ), S.N.C លាបមុខ សំបកពណ៌មាស (៩ថង់ធំ), S.N.C លាបមុខ ពេលព្រឹកពណ៌ផ្កាឈូក (៦ថង់ធំ), Catty Doll Ready 2white (ឡេលាបមុខ ៧កេស), Foom លាងមុខ S.N.C ពណ៌លឿង ផ្កាឈូក ពណ៌ស (៤៩កេស), AuRa 24K Gold S.N.C (១១កេស និង៣ថង់), Clobetamil G ឡេលាបមុខឲ្យត្រជាក់, ColloGen foom (១០កេស), S.N.C ម្សៅលាបមុខ 50 SPF/PA UV, សំបកខ្លងទរទរ ចំនួន២១កេស និង១០បាវ, សំបកប្រអប់ក្រដាសម៉ាក S.N.C ពុំទាន់វិចខ្ចប់រួចទម្ងន់ប្រមាណ ១៧៧គីឡូក្រាម, ឡេលាបខ្លួន លាបមុខ និងម្សៅ គ្មានម៉ាកមួយចំនួនធំ, ម៉ាស៊ីនកូឡេ ចំនួន១គ្រឿង និងឡេលាបក្លៀកចំនួន៣កេស គ្មានម៉ាកចំនួន៣កេស ។
ក្រោយពីបញ្ចប់ប្រតិបត្តិការខាងលើរួចហើយ កម្លាំងជំនាញបានបញ្ជូនវត្ថុតាងទៅកាន់ការិយាល័យនាយកដ្ឋានដើម្បីចាត់ការបន្តតាមច្បាប់៕

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here