រថយន្តកូរ៉េដឹកស៊ីម៉ង់ត៍មួយគ្រឿងរថយន្តហាយឡិនឌរ័មួយគ្រឿង និងរ៉ឺម៉កមួយគ្រឿងបុកបន្តគ្នារដូករណែល…(ព្រះសីហនុ)

0
273

ក្រុងព្រះសីហនុ-មានគ្រោះថ្នាក់ចរាចរណ៍បុកប៉ះបន្តគ្នារវាងរថយន្តកូរ៉េដឹកស៊ីម៉ង់ត៍មួយគ្រឿងរថយន្តហាយឡិនឌរ័មួយគ្រឿង និងរ៉ឺម៉កមួយគ្រឿងទៀតនៅផ្លូវសាលាខេត្តម្តុំជិតស្តូបមិត្តភាពកម្ពុជា វៀតណាមក្នុង សង្កាត់លេខ៣
ក្រុងព្រះសីហនុ វេលាម៉ោងជាង៩ព្រឹកថ្ងៃ២៦វិច្ឆិកា២០១៩ នេះបណ្តាលអោយអ្នកបើកបររថយន្តបង្ករងរបួស និងជនជាតិចិនម្នាក់ទៀតដែលរួមដំណើរលើរថយន្តបង្កនេះរងរបួសដូចគ្នា។

បើតាមសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចថា ហេតុការណ៍នេះផ្តើមចេញពីរថយន្តដឹកទំនិញ ហ្វ្រាំងមិនស៊ីជ្រុលទៅបុកប៉ះខឿនរង្វង់មូលចែកផ្លូវរួចក៍កើតជាហេតុការណ៍បុកប៉ះបន្តគ្នា។


ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ក៍បានចុះអន្តរាគមន៍ដោះស្រាយតាមនិតិវិធីចំណែកអ្នករងរបួសក៍ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ៕

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here