ខំធ្វើបុណ្យជាតិនឹង ជាតិក្រោយកុំអោយជួបម្តាយប្រើថ្នាំញៀនលើសកម្រិតយកកូនស្រីទើបអាយុបាន៩ថ្ងៃ ជ្រលក់ទឹកទន្លេ…

0
335

នារីម្នាក់ សង្ស័យប្រើថ្នាំញៀនលើសកម្រិត យកកូនស្រីទើបអាយុបាន៩ថ្ងៃ ជ្រលក់ទឹកទន្លេ បង្កការភ្ញាក់ផ្អើល

ភ្នំពេញៈ ​ កាលពីវេលាម៉ោង៦ល្ងាច​ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​ឆ្នាំ ​២០១៩ ស្ថិត​តាមមាត់ទន្លេក្នុងតំបន់មិនរៀបរយភូមិផ្សារតូច​ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ​ រាជធានី​ភ្នំពេញ​។
ស្ត្រីជាម្តាយត្រូវបានគេស្គាល់ថាឈ្មោះ ទូច​ គឹមសៀងហៃ​ អាយុ២៤ឆ្នាំ មានទីលំនៅក្រុមទី១៤ភូមិ​ផ្សារ​តូច​ សង្កាត់ទួលង្កែទី១​ ខណ្ឌឬស្សីកែវ​ រាជធានី​ភ្នំពេញ​។ កូនស្រីឈ្មោះ​ ច័ន្ទ​ មុន្នីនាថ​ អាយុ៩ថ្ងៃ​។

ម្សិលមិញ​ ស្ត្រីជាម្តាយសង្ស័យថាប្រើថ្នាំញៀនលើសកម្រិត ហើយបានយកកូនស្រីរបស់ខ្លួនអាយុទើបតែបាន៩ថ្ងៃ​ប៉ុណ្ណោះ​ ដើរឡើងលើស្ពានបន្ទះឈើដែលប្រពលរដ្ឋធ្វើសម្រាប់ងូតទឹក ឬឆ្លងកាត់អែបច្រាំងទន្លេ ហើយស្ត្រីខាងលើបានចាប់ជើងកូនឡើងលើជ្រលក់លើក ជ្រលក់លើកក្នុងទឹកទន្លេហើយស្រែកគម្រាមថា បើអ្នកណាហ៊ានចូលជួយកូននោះគាត់និងទម្លាក់ ចូលទឹកតែម្តងពេលនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានព្យាមលួងលោមស្ត្រីជា ម្តាយនិងបានចាប់បំបែកកូនចេញពីម្តាយ ដើម្បីជួយសង្គ្រោះកូននោះឲ្យរួចផុតពីគ្រោះមរណៈ អស់រយៈពេលជាច្រើនម៉ោងរហូតដល់នៅម៉ោង៦ល្ងាច​ថ្ងៃ​ដដែល ។

ប្រភពបន្តថា បន្ទាប់ពីបំបែកកូនចេញពីម្តាយហើយនោះ ប្រជាពលរដ្ឋចិត្តបុណ្យបានទិញទឹកដោះគោ បំបៅឲ្យកូននោះពេញមួយយប់រហូតដល់ព្រឹកថ្ងៃទី២៦ខែវិច្ឆិកា​ឆ្នាំ​ដដែល ស្ត្រីជាម្តាយបានមក ឡាំប៉ាស្រែកយកកូនទៅវិញ តែអ្នកជួយសង្គ្រោះបារម្ភពីសុវត្ថិភាពកូនស្រីនោះ ទើបរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីរកវិធីជួយក្មេង។

បន្ទាប់ពីសមត្ថកិច្ចបានដឹងហើយក៏រាយការណ៍ទៅចៅសង្កាត់ ដើម្បីឲ្យរកដំណោះស្រាយ ដើម្បីបញ្ចៀសខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ ណាមួយដល់កូននោះ ខាងសង្កាត់ក៏ចាត់ចែងហៅម្តាយក្មេងទៅនិយាយហើយ ស្ត្រីជាម្តាយក៏ប្រគល់កូនតូចរបស់ខ្លួន ទៅសង្គមកិច្ចខណ្ឌឬស្សីកែវដើម្បីមើលថែរ ៕

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here