ទឹកទន្លេមេគង្គមានកំហុស២២ ម៉ែត្រដែលជាកម្រិតប្រកាសអាសន្នខេត្តក្រចេះ

0
867

(ក្រចេះ) គណៈកម្មាធិការគ្រប់គ្រងគ្រោះអន្តរាយ នៃរដ្ឋបាលខេត្តក្រចេះបានប្រកាសនៅថ្ងៃនេះថា ផ្អែកតាមស្ថានភាពកំពស់ទឹកទន្លេមេគង្គខេត្តក្រចេះដែលនៅតែបន្តឡើងជាលំដាប់ ដែលគិតត្រឹមវេលាម៉ោង១២ ថ្ងៃទី១១ខែសីហានេះ ទឹកទន្លេមេគង្គមានកំហុស២២ ម៉ែត្រដែលជាកម្រិតប្រកាសអាសន្ន។

តាមរយៈសេចក្តី​ជូនដំណឹង ស្ដីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ រដ្ឋបាលខេត្តក្រចេះ​ បញ្ជាក់ថា ដើម្បីធានាបាននូវការបន្តការពារសន្តិសុខ និងសុវត្ថិភាពប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងទន្លេមេគង្គ​ តាមតំបន់កំពុងរងផលប៉ះពាល់ និងតាមតំបន់មួយចំនួនអ្នកអាចរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះសូម​ស្នើដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន​ ត្រូវយកអស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ទន្លេមេគង្គ ដែលកំពុងឡើងសន្សឹមសន្សឹម ដល់កំរិត២២ ម៉ែត្រ ដែលនឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋនៅតាមមាត់ព្រែកនឹងមាត់ទន្លេមេគង្គ ដែលត្រូវលិចលង់។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ ក៏បានស្នើអាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ប្រភេទទាំងអស់ក្នុងមូលដ្ឋានភូមិ,​ឃុំសង្កាត់,​ក្រុង, ស្រុកនិងខេត្ត​ ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ដោយបន្តអនុវត្តផែនការត្រៀមបំរុង សម្រាប់ឆ្លើយតបគ្រោះអាសន្ន ដោយចាត់តាំងកម្លាំងសរុប និងមធ្យោបាយសរុប អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព និងទីទួលខ្ពស់ៗអោយបានទាន់ពេលវេលានិង រក្សាសន្តិសុខជូនប្រជាពលរដ្ឋ អោយមានប្រសិទ្ធិភាពខ្ពស់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here