លោកព្រះសាហាវម៉េស!សម្លាប់មួយគ្រួសារ ហើយដុតផ្ទះកម្ទេចសាកសពទៀត ខេត្តក្រចេះ

0
287

(ក្រចេះ)  ពិតជាចិត្តសាហាវមែន សម្លាប់មនុស្សមួយគ្រួសារ គឺមានគ្នាចំនួន៤នាក់ ក្នុងនោះមានកូនតូចពីរនាក់ផង ត្រូវបានឃាតករមិនស្គាល់មុខ សម្លាប់ក្នុងផ្ទះ និងដុតបំផ្លាញផ្ទះព្រមទាំងសាកសព ដើម្បីកម្ទេចភស្តុតាង យ៉ាងសាហាវព្រៃផ្សៃបំផុត នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅចំណុចភូមិផ្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ករណីឃាតកម្មខាងលើ សមត្ថកិច្ចដាក់ការសង្ស័យថា គឺបានកើតឡើងក្នុងកំឡុងថ្ងៃទី៩ ទី១០ ខែសីហា ឆ្នាំ២០១៨នេះ ប៉ុន្តែសមត្ថកិច្ច ទើបតែទទួលព័ត៌មាននៅល្ងាចថ្ងៃទី ១១ ខែសីហានេះទេ។

តាមការបញ្ជាក់ពីមន្ត្រីជាន់មួយរូប នៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីមូលដ្ឋាន ដោយលោកគ្រូបង្រៀនម្នាក់ បានបញ្ជាក់ថា គ្រួសាររងគ្រោះ រស់នៅខ្ទមមួយដាច់ស្រយាលពីគេ ហើយមានកូនចំនួន ២នាក់ បានរៀនជាមួយគាត់ ប៉ុន្តែក្រោយពីបាត់សិស្សមិនឃើញទៅរៀនចំនួន២ទៅ៣ថ្ងៃ ដោយមានការព្រួយបារម្ភណ៍ខ្លាចកូនសិស្សលង់ទឹក ព្រោះជាតំបន់ទឹកលិច លោកគ្រូរូបនោះ រួមជាមួយប្រជាការពារភូមិក៏នាំគ្នាចុះទៅពិនិត្យមើល ពេលចុះទៅដល់កន្លែងកើតហេតុ ក៏បានឃើញខ្ទមនោះ ត្រូវភ្លើងឆេះអស់ ហើយមនុស្សចំនួន៤នាក់ រួមមានឪពុកម្តាយនិងកូន២នាក់ស្លាប់ នៅកន្លែងកើតហេតុ ហើយគាត់បានមករាយការណ៍ជូនអាជ្ញាធរតែម្ដង។

ប្រភពដដែល បន្តថា នៅល្ងាចថ្ងៃទី11 ម្សិលមិញ វេលាម៉ោង៥ល្ងាច កម្លាំងនគរបាលជំនាញបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្ត បានចុះទៅកន្លែងកើតហេតុ តែភ្លៀងខ្លាំងពេក ទូកមិនហ៊ានឆ្លងព្រោះកន្លែងកេីតហេតុនោះ នៅឆ្ងាយពីភូមិប្រមាណជាង៥គីឡូម៉ែត្រឯណោះ លុះដល់ព្រឹកថ្ងៃទី១២ សីហានេះ ទើបកម្លាំងនគរបាលចុះទៅដល់កន្លែងកើតហេតុ ហើយកំពុងបេីកការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ តែមិនទាន់ដឹងលទ្ធផលនៅឡើយទេ ដោយសមត្ថកិច្ចដាក់ការសង្ស័យ ជាបឋមថា ជាករណីឃាតកម្មគិតទុកជាមុន៕ ប្រភពថ្មីពិត

LEAVE A REPLY

Please enter your comment!
Please enter your name here