អភិបាលខេត្តកំពង់ចាមបញ្ជាក់ថា ទឹកជំនន់ទន្លេមេគង្គ បង្កការលេចលង់២៧០០០គ្រួសារ ក្នុងស្រុកចំនួន៧

0
287

នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៨នេះ ក្នុងឳកាស អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញចុះចែកអំណោយឧបភោគបរិភោគ និងសម្ភារជូនពលរដ្ឋចំនួន៧៥០គ្រួសារ នៅសាលាខេត្តកំពង់ចាម។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា រហូតមកដល់ពេលនៅទូទាំងខេត្តកំពង់ចាម ទាំងមូលក្រុង-ស្រុកចំនួន៧ហើយ ដែលរងគ្រោះដោយសារតែទឹកជំនន់ទន្លេមេគង្គ ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ២៧០០០គ្រួសារ បង្កផលប៉ះពាល់ដល់ផ្ទៃដីស្រែស្រូវប្រមាណ៤០០០ហិកតា និងដំណាំផ្សេងៗទៀតប្រមាណ១៥០០ហិកតា បង្កការលេចលង់នូវវត្តអារាមនៅតាមតំបន់ទំនាបអស់មួយចំនួន និងជាពិសេសបានធ្វើឱ្យពលរដ្ឋចំនួន១០បានស្លាប់បាត់បង់ជីវិត និងចំនួន២១នាក់ផ្សេងទៀត ត្រូវរងគ្រោះដោយសារសត្វអាសិរពិសខាំផងដែរ។ ដោយ វុន សុខជា

 

LEAVE A REPLY

Please enter your comment!
Please enter your name here