វាជារឿងមួយដែលហួសចិត្តបំផុតនារីម្នាក់ ដែលសួសំណួរដល់វេជ្ជបណ្ឌិត តារា នៅពេលដែលវះកាត់រួចរាល់ រឿងគាត់គ្រោះថ្នាកចរាចណ៍ដោយសាររឿងស្នេហា ។ វេជ្ជបណ្ឌិតគាត់ទល់តំរិះនឹងសំណួរ ក៏បានបង្ហោះតាមបណ្តាញសង្គមហ៊្វេកប៊ុក ដែលមានអ្នកចាប់អារម្មណ៍ជាខ្លាំង សូមអានខ្លឹមសាររបស់គាត់ខាងក្រោមនេះ ៖
ថ្ងៃនេះជួបរឿងហួសចិត្ត ក្រោយវះកាត់ដេររបួសរួច ពេលប្អូនស្រីម្នាក់ គាត់ដឹងខ្លួនគាត់និយាយថា គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារមានវិបត្តិស្នេហា មិត្តប្រុសរបស់គាត់បែកចិត្តទៅមានសង្សារថ្មី ធ្វើអោយគាត់គិតច្រើនដើរឆ្លងផ្លូវមិនបានមើលឆ្វេងស្តាំ គាត់បានបន្ទោសដុកទ័រថាហេតុអីមិនទុកអោយគាត់ស្លាប់ ចាំបាច់មកសង្រ្គោះគាត់ធ្វើអ្វី? ហើយបើសង្រ្គោះគាត់ហើយ គាត់សូមអោយជួយប្រាប់គាត់ផងថាធ្វើម៉េចទើបអាចបញ្ឈប់ការខូចចិត្តបាន? អ្ហើយ…ទាល់តំរេះ តើអោយប្រាប់ខ្ញុំយ៉ាងម៉េច បើដុកទ័រកំពុងតែដោះស្រាយស្នេហាខ្លួនឯងមិនបានដែរនោះ?? ចេះតែមកសួរហ្មង សួរអត់គិត??៕ ប្រភពFB ដោយ វុន សុខជា