អាប្រុសចិត្តតិរច្ឆាន នៅលើលោកនេះមានប៉ុន្មាននាក់ទៀត !!! លបឡើងផ្ទះ ទាញកាំបិតចាក់ក្មេងស្រីអាយុ៨ឆ្នាំ​២កាំបិត ហើយចាប់រំលោភនាងបណ្តាលអោយរងរបូសទាំងប្រដាប់ភេទធ្ងន់ធ្ងរ

0
241
ខេត្តសៀមរាប៖ បុរសចិត្តតិរច្ឆាន​ម្នាក់​បានធ្វើ​សកម្មភាព​ចាក់​ជនរងគ្រោះ​អាយុ៨ឆ្នាំ​ម្នាក់​ចំនួន២កាំបិត រួច​ធ្វើ​សកម្មភាព​រំលោភ​នាង​យ៉ាង​តក់ក្រហល់ បន្ទាប់មក​បម្រុង​ចាក់​សម្លាប់​នាង​ចោល ប៉ុន្តែ​ទេវតា​មាន​ភ្នែក ម្តាយ​កុមារី​រងគ្រោះ​បានមក​ទាន់ ធ្វើ​ឲ្យ​ភ័យ​ស្លន់ស្លោរ លោត​ចុះដី>​រត់​ចូល​ព្រៃ​ ។ ប៉ុន្តែ​ទោះបី​យ៉ាង មិនអាច​គេចផុត​ពី​ច្បាប់​បានឡើយ ក្រុមគ្រួសារ​ជនរងគ្រោះ​តាម​ចាប់​រហូត​ទាល់តែ​បាន និង​បាន​ប្រគល់ជូន​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់ ។ ជនរងគ្រោះ បាន​រងរបួស​នៅត្រង់​ដៃ​ឆ្វេង ២កាំបិត ប្រដាប់ភេទ​មាន​អាកា​រៈ​ហូរឈាម​ខ្លាំង សំរាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ករណី​រំលោភ​សេពសន្ថវៈ​មួយ​កើតឡើង​កាលពី​ថ្ងៃទី ៧ ខែសីហា​ឆ្នាំ ២០១៨ ទៅលើ​ជនរងគ្រោះ​ឈ្មោះ ជ. ស.ន. ភេទ​ស្រី អាយុ ៨ឆ្នាំ ។ រីឯ​ជនសង្ស័យ​ឈ្មោះ ទៀម មី​កា​ឌែ​ន ហៅ​ឈុន ដែន ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅ​ភូមិ​ល្វា ឃុំ ស្រែ​ណូយ ស្រុក វ៉ារិន ខេត្តសៀមរាប ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៨ ម៉ោង ២១ តាម​បញ្ជា​លោក​កើត វណ្ណា​រេ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តសៀមរាប ។

សារភាពរ​បស់ជនស​ង្ស័​យ​បាន​ឆ្លើយថា ខ្លួន​ពិតជា​បាន​ចាក់​ជន​រង២កាំបិត​រួច ទើប​រំលោភ ហើយ​បម្រុង​សម្លាប់​ជនរងគ្រោះ​ចោល តែ​ម្តាយ​នាង​ទៅ​ទាន់ ខ្លួនគេ​ក៏​លោត​ចុះពីលើផ្ទះ​ជនរងគ្រោះ ហើយ​រត់​ចូល​ព្រៃ ប៉ុន្តែ​បងប្អូន​ជនរងគ្រោះ​ដេញចាប់បាន ។ ជនសង្ស័យ ត្រូវ​បញ្ជូនទៅ​តុលាការ ថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០១៨ដើម្បី​ឲ្យ​ច្បាប់​វិនិច្ឆ័យ​ទោស ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here