បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFordRanger ក្នុងល្បឿនលឿន​ បុកក្បាលនាគពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងម្ខាង សង្ស័យថា.

0
249

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាក Ford-Ranger ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ13 2-5566 បានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ក៏ប្រលះក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង និងខូចខាតក្បាលនាគពុះចែកទ្រូងផ្លូវចំនួន១កង់ ចំណែកឯបុរសម្នាក់ដែលម្ចាស់រថយន្តនោះ បានជាប់ក្នុងរថយន្តត្រូវបានសមត្ថកិច្ចនឹងប្រជាពលរដ្ឋយកដែកគាស់ទាញចេញមកវិញ តែសំណាងល្អគ្រាន់តែរងរបួសស្រាល ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្ក ត្រូវបានសាច់ញត្តិរបស់គាត់ មកទទួលយកទៅលាងរបួស ។ រីឯសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែងយករថយន្តទៅរក្សាទុក​ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here