គួរអាណិតណាស់ ទើបតែនឹងទិញសោះ ចោរដាក់ថ្នាំសណ្តំយកកង់បីឡាំប៉ាតាទៅបញ្ចាំ ម្ចាស់សល់តែសំបុត្របញ្ចាំតែប៉ុណ្ណោះ

0
360

(ភ្នំពេញ) ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​​នៅ​ចំណុច​ផ្លូវ១៨២ ជិត​នឹង​ស្តុ​ប​ទេព​ផន សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក ខណ:ដែល​បុរស​ម្នាក់​ទើបតែ​ទិញ​ឡាំប៉ា​តា​បាន១ខែ ត្រូវបាន​ជនសង្ស័យ​ឆបោក ដាក់​ថ្នាំ​សណ្តំ​នាំយក​កង់​បី​ឡាំប៉ា​តា ទៅ​បញ្ចាំ​បាន២២០០ដុល្លារ​យកទៅ​បាត់ ចំណែក​ម្ចាស់​សល់​តែ​សំបុត្រ​បញ្ចាំ ហេតុការណ៍នេះបានកើតឡើង​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ។

ជនសង្ស័យ​ម្នាក់​បាន​ឲ្យ​ជនរងគ្រោះ​ឌុប​ពី​ផ្លូវ​សឡា ទៅ​ផ្លូវ២០០៤កន្លែង​លេង​បុក​ប៊ី​យ៉ែ មួយកន្លែង។ ពេល​កំពុង​ជិះ​ជនសង្ស័យ​បានគាស់​បា​កាស​ឲ្យ​គាត់១កំប៉ុង​ផឹក និង​និយាយ​លួងលោម​បោក​បញ្ឆោត លុះ​ពេលទៅដល់​គោលដៅ ជនសង្ស័យ​បាន​យក​លេខ​ទូរស័ព្ទ​ជនរងគ្រោះ​ទុក ហើយ​ដើរចូល​ទៅក្នុង​បាត់ រហូត​ជនរងគ្រោះ​វិលមុខ ធ្វើ​អ្វី​តាម​គេ​បញ្ជារ​រហូត ដោយបាន​យក​ឡាំប៉ា​តា​នេះ​ទៅ​បញ្ចាំ​នៅ​ហាង​មួយកន្លែង​បាន​លុយ២២០០ដុល្លារ ដោយមាន​ទាំង​សំបុត្រ​ពន្ធ​ផងដែរ ហើយ​យកលុយ​នោះមក​លេង​បុក​ប៊ី​យ៉ែ​ជាមួយ​ជនសង្ស័យ​រហូត​ចាញ់​អស់ពី​ខ្លួន ត្រូវ​ជនសង្ស័យ​យកលុយ​ទៅ​អស់​គេចខ្លួនបាត់ ចំណែក​ខ្លួន​សល់​តែ​សំបុត្រ​បញ្ចាំ ហើយ​រាង​ស្វាង​បន្តិច ទៅ​ដឹងថា​ខ្លួន​ចាញ់បោក​គេ ទើប​បង្ក​ការភ្ញាក់ផ្អើល​តែម្តង ។

ករណីនេះសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ រកការពិត ដើម្បីចាត់ចែងតាមនិតិវិធីច្បាប់ ៕ ប្រភពFB

 

LEAVE A REPLY

Please enter your comment!
Please enter your name here