ក្រុងព្រះសីហនុ-នៅវេលាម៉ោង០៣:១០នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មានអគ្គិភ័យ ឆាបឆេះ បន្ទប់បឹងហ្គាឡូ ទុកចោលនៅក្នុងដីឡូត៍មួយកន្លែងនៅពីក្រោយផ្ទះសំណាក់បូទិករីករាយ ស្ថិតក្នុង ក្រុមទី២ ភូមិ៦(អូរត្រេះ២) សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។ ក្រោយកើតហេតុសមត្ថកិច្ចចម្រុះមានកងរាជអាវុធហត្ថ និងកម្លាំងនគរបាលចេញអន្តរាគមន៍ ជួយសង្គ្រោះ ពន្លត់ ភ្លាមៗដែរ។ បើតាមសមត្ថកិច្ចបញ្ជាក់ថា អគ្គិភ័យនេះបណ្តាលឲ្យ ឆេះខូចខាតបឹងកាឡូធ្វើពីឈើប្រក់ស្បូវដែលទុកចោល ពុំមានមនុស្សស្នាក់នៅ ចំនួន០៧បន្ទប់ មូលហេតុដោយសារមានជនអនាមិកបោះកន្ទុយបារីលើគំនរសម្រាមក្បែរបឹងកាឡូនោះ រួចឆាបឆេះរាលដាលដល់បន្ទប់បឹងកាឡូ និងថាពុំមានមនុស្សរងគ្រោះថ្នាក់ទេ។
ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily