ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ មិត្តភក្ដិធ្វើការជាមួយគ្នាទូរស័ព្ទ ហៅទៅលេងផ្ទះរបស់ខ្លួន ស្រាប់តែបាត់ខ្លួនរហូតជាង១០ថ្ងៃ ឪពុកម្តាយនាំគ្នាទៅប្តឹងសមត្ថកិច្ច នៅភ្នំពេញ

0
426

ភ្នំពេញ៖ ថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៩នេះ ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ ត្រូវបានមិត្តភក្ដិធ្វើការជាមួយគ្នា ទូរស័ព្ទហៅទៅលេងផ្ទះរបស់ខ្លួន ស្រាប់តែបាត់ខ្លួនរហូតជាង១០ថ្ងៃ ត្រូវបានឪពុកម្តាយ នាំគ្នាទៅប្តឹងអាជ្ញាធរខណ្ឌសែនសុខ ឲ្យជួយធ្វើអន្តរាគមន៍ស្វែងរករហូតមក ក្រុមគ្រួសារនៅតែរកមិនឃើញ ។

ម្តាយនារីបាត់ខ្លួនដែលមានឈ្មោះ អឹម សារ៉ាន អាយុ៤៥ឆ្នាំ និងឪពុកឈ្មោះ អ៊ុក ម៉ី អាយុ៤៧ឆ្នាំ អ្នកទាំង២ស្នាក់នៅ ឃុំគោកចក ស្រុកកំពុងត្របែក ខេត្តព្រៃវែង បានឲ្យដឹងថា កូនស្រីរបស់គាត់មានឈ្មោះ ម៉ូញ ស្រីនៀត មានអាយុ១៦ឆ្នាំ បានបាត់ខ្លួនតាំងពីថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៩មកម្លេះ ។

កូនស្រីរបស់គាត់បានមកធ្វើការជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលនៅក្បែរផ្លូវរថភ្លើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយនៅថ្ងៃកើតហេតុ កូនស្រីរបស់ខ្លួនត្រូវអ្នកធ្វើការជាមួយគ្នា ដែលមានឈ្មោះ អ៊ុល ស្រីណែត មានស្រុកកំណើតនៅឃុំជីរោធិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បានទូរស័ព្ទហៅនាងទៅលេងផ្ទះរបស់ខ្លួន ស្រាប់តែបាត់ខ្លួនរហូតមកដល់ពេលនេះនៅតែរកមិនឃើញ ។

ប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ខេត្ត ក្រុង ស្រុក ខណ្ឌ បើជួបក្មេងស្រីដូចភិនភាគខាងលើសូមជួយរាយ ការណ៍ ប្រាប់ក្រុមគ្រួសារគាត់ផង ហើយបើសមីខ្លួនបានឃើញ សូមឲ្យត្រលប់មកផ្ទះវិញផង ព្រោះក្រុមគ្រួសារកំពុងស្វែងរក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here