ព្រះសីហនុ៖ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដំណើរដោយឯកឧត្ដម យស ឆោមណារ៉ាឌី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយ កម្ម និងសំណង់ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ និងមន្ត្រីមន្ទីរជំនាញ បានអញ្ជើញបន្តចុះពិនិត្យការស្ថាបនាផ្លូវដែលស្ថិតក្នុងគំរោង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ក្នុងនោះមានដូចជាផ្លូវក្រវ៉ាត់ក្រុង ចេញពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្នុងឃុំរាម ស្រុកព្រៃនប់ កាត់តាមឆ្នេរសមុទ្ររាម ជាដើម។
ក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា ក៏បាននាំដល់មន្ត្រីជំនាញ ការស្ថាបនាផ្លូវត្រូវតែមានគុណភាពធានាការប្រើប្រាស់បានយូរ និងបង្កើនសោភ័ណភាព បរិស្ថានដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍មកកាន់ខេត្តមាត់សមុទ្រកាន់តែច្រើនឡើង ៕