ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១០ៈ១៥នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៩នេះ នៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រ ១១៥-១១៦ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុមានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកប៉ះគា្នរវាង៖
១/ រថយន្តបែន ពណ៌ត្រេអុី ស្លាកលេខ ខេមរៈភូមិន្ទ02 3-420( អ្នកបេីកបររត់គេចបាត់) ។
២/ រថយន្តកុងទីន័រ ក្បាលពណ៍ ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-2842 អ្នកបេីកបររងរបួសធ្ងន់ ភ្លាមៗបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ (ពុំទាន់ទាន់អត្តសញ្ញាណ) ។
ក្រោយកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលានិងនគរបាលស្រុក ជួយសំរួលចរាចរណ៍និងចាត់ចែងនិតិវិធីផ្សេងៗ ។
បច្ចុប្បន្នរថយន្តទាំងពីរខាងលេី យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ៕
ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily