រដ្ឋបាលរាជធានី សម្ពោធឧបករណ៏ក្មេងលេង នៅសួនព្រះនាងប្រាជ្ញាបារមីនិងសម្ពោធពិពណ៏រូបថតអបអរខួប៤០ឆ្នាំនៃការអភិវឌ្ឍន៏រាជធានីភ្នំពេញ

0
684

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ឯឧត្តម ឃួង ស្រេង និង លោក ព្យែរ ប៊ៃយ៉េ លេខាធិការអចិន្ត្រៃយ៏នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) កាលពីរសៀលថ្ងៃទី ខែ១ធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញសម្ពោធឧបការណ៏ក្មេងលេងនៅលើសួនព្រះនាងប្រាជ្ញាបារមីក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វានិងបន្តអញ្ជើញក្នុងពីធីសម្ពោធពិពណ៏រូបថតខូប៤០ឆ្នាំនៃការស្តារកសាងនិងអភិវឌ្ឍន៏រាជធានីភ្នំពេញឡើងវិញដែលត្រូវដាក់តាំងបង្ហាញនៅតាមបណ្តោយតិរវិថីព្រះស៊ីសុវត្ថិក្នុងខណ្ឌដូនពេញស្របពេលដែលទីក្រុងភ្នំពេញកំពុងទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតលើកទី៣៩របស់សមាគមAIMFនៅរាជធានីភ្នំពេញ។

ឧបការណ៏ក្មេងលេងនិងពិពណ៏រូបថតនេះត្រូវបានសហការឧបត្ថម្ភពីសមាគមAIMFជាមួយរដ្ឋបាលរាជធានីភ្នំពេញក្នុងអបអរសាទរខួប៤០ឆ្នាំនៃដំណើរការកសាងនិងអភិវឌ្ឍន៏រាជធានីភ្នំពេញនិងខួបលើកទី៤០នៃការបង្កើតសមាគមAIMF។

លោក ព្យែរ ប៊ៃយ៉េ មានប្រសាសន៏ថាលោកមើលឃើញទីក្រុងភ្នំពេញមានការអភិវឌ្ឍន៏ជាដំណាក់កាលក្នុងរយះពេល៤០ឆ្នាំមកនេះនិងមានកិច្ចសហការល្អជាមួយAIMFដែលរាជធានីភ្នំពេញជាសមាជិក។ លោកចង់ឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងគំរូសំរាប់បណ្តាទីក្រុងនៅទ្វីបអាហ្វ្រិកនិងជាគំរូសំរាប់ទីក្រុងទីកាលី នៃប្រទេសរាវ៉ានដាដែលបានឆ្លងកាត់ដំណាក់កាលវិនាសកម្មប្រហាក់ប្រហែលគ្នា។
លោកបន្ថែមថាយើងនឹងជួបគ្នាម្តងទៀតនៅទីនេះក្នុងរយះពេល១០ឆ្នាំក្រោយ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៏ថាការសម្ពោធពិពណ៏រូបថតនាពេលនេះក្នុងគោលបំណងបង្ហាញពីប្រវត្តិនៃការកកើតរាជធានីភ្នំពេញជាពិសេសដំណើរការស្តារកសាងនិងអភិវឌ្ឍន៏រាជធានីភ្នំពេញក្នុងរយះពេល៤០ឆ្នាំកន្លងទៅពោលគឺចាប់ពីថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩រហូតដល់បច្ចុប្បន្នដើម្បីបង្ហាញជូនដល់សាធារណៈជនភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិបានស្វែងយល់បន្ថែមពីទីក្រុងដ៏ចំណាស់នេះនិងសមិទ្ធិផលហេដ្ឋារចនារូបវន្ត័សំខាន់ៗ ដែលយើងខិតខំសម្រេចបានក្នុងស្ថានភាពដ៏លំបាកលំបិនពីដំណាក់កាលមួយទៅដំណាក់កាលមួយនិងកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍន៏ទីក្រុងប្រកបដោយនិរន្តរភាពនិងជាអនាគតទីក្រុងវៃឆ្លាត(Smart City)ក្នុងតំបន់អាស៊ីអាគ្នេយ៏យើងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here