ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានព្រមានដកមន្រ្តីរបស់រាជបណ្ឌិត្យសភាណាដែលអសកម្ម និងមិនគោរពម៉ោងការងារត្រឹមត្រូវចេញពីស្ថាប័នជាតិមួយនេះ

0
552

(ភ្នំពេញ) ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានព្រមានដកមន្រ្តីរបស់រាជបណ្ឌិត្យសភាណាដែលអសកម្ម និងមិនគោរពម៉ោងការងារត្រឹមត្រូវចេញពីស្ថាប័នជាតិមួយនេះ ដើម្បីពង្រឹងស្ថាប័នជាតិមួយនេះ ឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពកាន់តែខ្លាំងក្លាឡើងថែមដើម្បីបម្រើដល់សង្គមជាតិ។ ថ្លែងទៅកាន់មន្រ្តីរបស់រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី៨ សីហានេះ នារាជបណ្ឌិត្យសភា កម្ពុជា។

ឯកឧត្តមបណ្ឌិត ចង់ ធ្វើកំណែទម្រង់ផ្នែករដ្ឋបាលនេះតាមរយៈការដកមន្រ្តីដែលអសកម្ម និងចាំតែបើកប្រាក់ខែ ហើយជ្រើសរើសមន្រ្តីថ្មីដែលសកម្មនឹងការងារដើម្បីបំពេញការងារនៅក្នុងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាកាន់តែរឹងមាំ។

សូមជម្រាបថា រាជបណ្ឌិត្យសភាកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ជាសេនាធិការរបស់រាជ រដ្ឋាភិបាល ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។ ក្នុងនោះរាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ថាប័នដែលធ្វើការស្រាវជ្រាវលើការងារសេដ្ឋកិច្ច សង្គម និងនយោបាយ ដើម្បីផ្តល់ជាធាតុចូលឲ្យរាជរដ្ឋាភិបាលយកទៅពិចារណាក្នុងការធ្វើកំណែទម្រង់លើវិស័យសំខាន់ៗ របស់កម្ពុជា។

ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី៨ សីហានេះ លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកទឹកចិត្តឲ្យប្រធានរាជបណ្ឌិត្យសភាខាងលើនេះ ត្រូវចាប់ផ្តើមអនុវត្តដើម្បីផ្តល់គំរូមុនគេដល់មន្រ្តីថ្នាក់ក្រោមឲ្យអនុវត្តន៍តាមក្នុងនោះមានការបែងចែកនូវធនធាន និងការដាក់ផែនអនុវត្តន៍​ ជាដើម​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here