ព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ !

0
286

បើតាមក្រសួងធនធានទឹក និងឧតុនិយម ក្នុងអំឡុងពេល ៣-៤ថ្ងៃទៀត អាចនឹងមានកូនព្យុះមួយកើតឡើង នៅចន្លោះកោហៃណាំ-ហុងកុង ។ ដូច្នោះ សូមពុកម៉ែ បងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដោយថាហេតុ ។

ខាងក្រោមនេះ ជាតំបន់ដែលពុកម៉ែ បងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៖
– តំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុអាចនឹងមានភ្លៀងជោកជាំច្រើនថ្ងៃបន្ថែមទៀត ។
-នៅលើលំហសមុទ្រ មានភ្លៀង-ខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ៗ ។
-តំបន់ខ្ពង់រាប និងបណ្តាខេត្ត ដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងមាន
ភ្លៀងធ្លាក់ពីបង្គួរទៅច្រើន រហូតដល់ចុងសប្តាហ៍ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here