ក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកបានទទួលស្គាល់ថាវាបានសម្លាប់ជនស៊ីវិល ៧៧នាក់នៅក្នុងការវាយប្រហារតាមអាកាសនៅក្នុងទីក្រុង Raqqa របស់ស៊ីរីក្នុងឆ្នាំ២០១៧ ។
ក្រុមចម្រុះនេះបាននិយាយនៅក្នុងរបាយការណ៍ថា ៧៧ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់តាមអាកាសចំនួនប្រាំពីរ ចាប់ពីខែមិថុនាដល់ខែតុលាក្នុងឆ្នាំ ២០១៧ ។ វាបាននិយាយថាសោកនាដកម្មនេះបានកើតឡើងបើទោះបីជាវិធានការការពារចាំបាច់ដែលបានធ្វើឡើងដោយក្រុមចម្រុះក៏ដោយ។
អង្គការមួយចំនួនបានបង្ហាញនូវរបាយការណ៍ដែលថាការវាយប្រហារតាមអាកាសទាំងនេះបានសម្លាប់កុមារ ២៤ នាក់និងស្ត្រី ២៥ នាក់ដែលត្រូវបានបដិសេធដោយក្រុមចម្រុះ។
កងកម្លាំងអាកាសអាម៉េរិកបានចាប់ផ្តើមវាយឆ្មក់ក្រុមជ្រុលនិយមនៅក្នុងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីខែសីហាឆ្នាំ ២០១៤ ហើយបានពង្រីកតំបន់វាយលុកតាមអាកាសទៅក្នុងប្រទេសស៊ីរីនៅខែកញ្ញាឆ្នាំ២០១៤ នៅពេលសហរដ្ឋអាមេរិកបង្កើតកម្លាំងសម្ព័ន្ធភាព។
នៅខែមិថុនាឆ្នាំ ២០១៧ កងកម្លាំងប្រដាប់អាវុធស៊ីរីបានចាប់ផ្តើមប្រតិបត្តិការដើម្បីរំដោះ Raqqa ដោយការគាំទ្រតាមអាកាសរបស់កម្លាំងសម្ព័ន្ធភាព៕