កម្មកររោងចក្រចំនួន១,៤០០នាក់ធ្វើកូដកម្មមិនចូលធ្វើការរឿងថៅកែ ​កាត់លុយក្នុងថ្ងៃបោះឆ្នោត

0
254

(ស្វាយរៀង)៖ ក្រុមកម្មករកម្មការិនីរោងចក្រផលិតអំពូលភ្លើង “សេង យ៉ាវ” ស្ថិតក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ប្រមាណ១៤០០នាក់។ បានធ្វើកូដកម្មមិនចូលធ្វើការ តាំងពីថ្ងៃទី០៧ដល់ទី០៨ខែសីហា ឆ្នាំ២០១៨។

តំណាងកម្មករបម្រើការនៅរោងចក្រខាងលើ បានឲ្យ​ដឹងថា ការធ្វើកូដកម្មនេះ គឺ​ពួកគាត់ទាមទារឲ្យ​ខាងថៅកែរោងចក្រ គោរណលក្ខខណ្ឌ៖
១៣ចំណុច តែករណីសំខាន់មានតែ៣ចំណុចទេ ដែលក្រុមកម្មករចង់បាន ទី១.សុំឲ្យ​ជ្រើសរើសសហជីពដោយខ្លួនឯងក្នុងរោងចក្រ។
ទី២. សុំដោះស្រាយរឿងកាត់លុយរយៈពេល២ថ្ងៃ គឺថ្ងៃបោះឆ្នោត។

ទី៣. សូមកុំឲ្យក្រុមហ៊ុនធ្វើខុសនឹងគោលការណ៍ច្បាប់កំណត់ ដូចជាថ្ងៃចូលពិធីសំណេះសំណាសជាមួយលោកជំទាវ មែន សំអន ក្រុមហ៊ុនឲ្យតែកម្មករពេញសិទ្ធិទៅចូលរួម ចំណែកកម្មករមិនពេញសិទ្ធិមិនអនុញ្ញាតឲ្យទៅចូលរួម ហើយកាត់ប្រាក់ឈ្នួលថែមទៀត។

លក្ខខណ្ឌចំនួន១០ទៀតរួមមាន
១ កុំកៀបសង្កត់កម្មករពេលថែម៉ោង ២ សូមកុំបញ្ឈប់កម្មករដោយគ្មានមូលហេតុ
៣ សូមឲ្យក្រុមហ៊ុនដោះស្រាយ​បញ្ហាដូចជា បញ្ហាសុខភាព ថ្នាំពេទ្យ បន្ទប់ទឹក បង្គន់មិនស្អាត
៤ សូមឲ្យក្រុមហ៊ុនបន្ថាយចំនួនសម្ភារផលិត
៥ សូមលុយជំនាញបន្ថែម
៦ សូមឲ្យក្រុមហ៊ុនផ្ដល់លុយសុខភាព

៧ ស្នើសុំកម្មករជំនាញធ្វើការបាន២ខែ សុំចូលជាកម្មករពេញសិទ្ធិ
៨ សូមក្រុមហ៊ុនអនុញ្ញាត​ឲ្យកម្មករប្រើប្រាស់ការឈប់សម្រាកប្រចាំឆ្នាំនៅមានធុរៈផ្សេងៗ
៩ សូមឲ្យក្រុមហ៊ុន​អនុញ្ញាតច្បាប់កម្មការិនីមានផ្ទៃពោះទៅពិនិត្យសុខភាព១ម្ដង ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល
១០ ពេលបញ្ឈប់កម្មករចេញពីការងារ សូមឲ្យបើកប្រាក់ឈ្នួល មិនឲ្យលើសពី៤៨ម៉ោង និងក្រុមហ៊ុនធ្វើការបន្ថែមម៉ោងនៅថ្ងៃសៅរ៍ និងថ្ងៃចុងខែ។

ពាក់ពន្ធ័និងករណីនេះក្រុមអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺណាមួយពីថៅកែរោងចក្រក៏ដូចជារដ្ឋបាលរោងចក្រ សេងយ៉ាវ បានទេនារសៀលថ្ងៃទី៨ខែសីហាឆ្នាំ២០១៨នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here