ឆ្ងល់ថា ហេតុអីព្រឹកនេះដេកយូរម៉្លេះ ពេលទៅដាស់ ស្រាប់តែ រឹងកំព្រឹស ស្លាប់បាត់ 

0
302

ឆ្ងល់ថា ហេតុអីព្រឹកនេះដេកយូរម៉្លេះ ពេលទៅដាស់ ស្រាប់តែ រឹងកំព្រឹស ស្លាប់បាត់

(ពោធិ៍សាត់) បុគ្គលិក​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ​ម្នាក់ដេកដ្លាប់​ក្នុង​អង្រឹង បង្ករការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨នេះ ត្រង់ចំណុច​ក្នុង​អង្រឹង​ក្រោមផ្ទះ​អ្នកភូមិ ស្ថិតក្នុង​ភូមិ​សំរោង​យា ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ
ខេត្តពោធិ៍សាត់ ។
ក្រោយកើតហេតុនៅវេលា​ម៉ោង៨និង៣០នាទីថ្ងៃដដែល​
សម​ត្ត​កិច្ច​​ជំនាញ​នឹងស្ថាប័នពាក់ព័ន្ធ​បានសហការគ្នា ចុះ​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះលទ្ឋផល បណ្ដាលមកពី​ជំងឺ​ខ្យល់គរ (គាំងបេះដូង) ​នឹង​ស​ន្និ​ដ្ឋា​ន​ថា​អាច​ស្លាប់ក្នុង​ចន្លោះ​ម៉ោង២៣យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ។

ជនរងគ្រោះ(ស្លាប់)ត្រូវបាន​គេ​ស្គាល់ឈ្មោះ យឹម វ៉ាន់ណេត ភេទ​ប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​ជ ឃុំ​ព្រៃ​ញ​តិ្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មុខរបរ បុគ្គលិក​បណ្តែត​អង្គភាព នាយកដ្ឋាន​វិស្វកម្ម ក្រសួងការពារជាតិ ។

ក្រោម​ការពិនិត្យ នឹង​ធ្វើ​កំណត់ហេតុរួច បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​សាច់ញាតិ ដើម្បី​ទទួល​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ប្រភពហ្វេកប៊ុក,

 

LEAVE A REPLY

Please enter your comment!
Please enter your name here