ឯកឧត្តម ម៉ុង ឫទ្ធី ត្រូវបានប្រជាជនខ្មែរស្គាល់ច្បាស់ថាជា ឯកឧត្តមគឺមានចិត្តសប្បុរសធម៌ រស់នៅក្នុងជីវភាពសាមញ្ញ និងតែងតែជួយដល់បងប្អូនប្រជាកសិករ និងទុរគតជនមិនដែលខាន។ ក្រៅពីនោះ គ្រប់គ្នាក៏បានកត់សម្គាល់នូវជីវិតគ្រួសារដ៏មានសុភមង្គលរបស់រូបឯកឧត្តម និងលោកជំទាវផងដែរ។ យ៉ាងណាមិញ រហូតមកដល់ថ្ងៃទី ០៨ សីហា ឆ្នាំ ២០១៨ នេះ ចំណងអាពាហ៍ពិពាហ៍របស់លោក បានឈានចូលអាយុកាល ៤០ឆ្នាំហើយ ដែលធ្វើឲ្យឯកឧត្តមមានចិត្តសប្បាយរីករាយ និងបានធ្វើការរៀបចំខួបអាពាហ៍ពិពាហ៍របស់ខ្លួនផងដែរ។
តាមពិតទៅមុននេះបន្តិច ដោយយោងតាមរយៈសារដែលលោកបង្ហោះលើហ្វេសប៊ុកបានរៀបរាប់ឲ្យដឹងថា៖ «ថ្ងៃស្អែក ទី៨ ខែ៨ ឆ្នាំ២០១៨ ដែលត្រូវជាថ្ងៃគម្រប់ខួប៤០ឆ្នាំ កាលពីថ្ងៃទី៨ខែ៨ឆ្នាំ១៩៧៨ ដែលរបបអាវខ្មៅចាប់បង្ខំអោយរៀបការ១៣គូ នៅភូមិត្រពាំងស្តុក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ខ្ញុំនឹងធ្វើពិធីគម្រប់ខួបនេះតូចមួយនៅលើភ្នំសែនដី»។ ជាមួយនឹងសារមួយនេះ ឯកឧត្តមក៏បានភ្ជាប់ជាមួយនូវរូបថត និងទីតាំងធ្វើពិធី ធ្វើឲ្យមហាជននបង្ហាញការចាប់អារម្មណ៍ និងខមិនជូនពរគ្រប់ៗគ្នា៕ប្រភពខ្មែរណត ដោយ សុខជា