អ្នកដែលឆ្ងាញ់ផ្អកកំពឹសប្រយ័ត្នផង! នៅស្រុកពួកពុល ចូលពេទ្យជាច្រើននាក់

0
638

សៀមរាប: កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០១៩ មានករណីមនុស្សចាស់ក្មេងប្រុសស្រីច្រើននាក់ ពុលត្រីប្រៃកំពឹស ស្ថិតក្នុងឃុំពួក និងឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

១/ឃុំពួក៖ មានមនុស្សរងគ្រោះចំនួន ២១នាក់ ស្ថិតក្នុងភូមិប្រយុទ្ធចំនួន ១៣នាក់ ស្រី ៦នាក់ ។ ភូមិគោកស្រុកចំនួន ៥នាក់ស្រី ។ភូមិកំពង់តាយ៉ងចំនួន ១នាក់ស្រី និងភូមិចំបក់ហែចំនួន ២នាក់ ស្រីម្នាក់។
២/ឃុំខ្នាត៖ មានមនុស្សរងគ្រោះចំនួន ៧នាក់ ស្រី ៣នាក់ ស្ថិតក្នុងភូមិគោកត្រាច ។

អ្នកផលិតត្រីប្រៃកំពិសឈ្មោះ ប៊ូ នឿម ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប (ជាអ្នកធ្វើត្រីប្រៃលក់ផ្សារពួកជាអចិន្ត្រៃយ៍)។

មូលហេតុ៖ បន្ទាប់ពីប្រជាពលរដ្ឋបានទិញត្រីប្រៃកំពឹស ទៅធ្វើម្ហូបហូបជាមួយបាយ និងក្រោយការហូបត្រីប្រៃកំពឹសមក ក៏កើតមានអាការ:ពុលក្អួតចង្អោរ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកពួក មណ្ឌលសុខភាពទឹកវិល មណ្ឌលសុខភាពខ្នាត នៅគ្លីនិចឯកជន និងអ្នកជំងឺមួយចំនួនទៀតបានសម្រាកព្យាបាលនៅផ្ទះរបស់ខ្លួន៕ ប្រភព Heng ly

LEAVE A REPLY

Please enter your comment!
Please enter your name here