វរធំហើយ!! លោក លួស​ សីហា​ ប្រធានសមាគមកម្ពុជា​អភិវឌ្ឍន៍សេដ្ឋកិច្វ​ក្រៅប្រព័ន្ធ​ បានប្ដឹងលោក​ ផែង​ វណ្ណៈ

0
1107

(កណ្ដាល​)  ជនជាប់ចោទឈ្មោះ​ លួស​ សីហា​ ប្រធានសមាគមកម្ពុជា​អភិវឌ្ឍន៍សេដ្ឋកិច្វ​ក្រៅប្រព័ន្ធ​ បានប្ដឹងលោក​ ផែង​ វណ្ណៈ​ ទៅលោកព្រះរាជអាជ្ញា​ នៃ​ អយ្យការអមសាលាដំបូងខេត្តកណ្ដាល​ ពីបទ​ផ្សាយព័ត៌មានមិនពិត​ បរិហាកេរ្តិ៍​ និង​ ញុះញង់​ ។​

ពាក្យបណ្ដឹងរបស់ជនជាប់ចោទ​ លួស​ សីហា​ ដែលយើងទទួលបានគឺដាក់ចូល​មកដល់​អយ្យការអមសាលាដំបូងខេត្តកណ្ដាល​នៅថ្ងៃទី​ ០៧​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ វេលាម៉ោង​ ១៤:៣០​ នាទី​ រសៀល​ ។​

ការប្ដឹងផ្ដល់របស់ឈ្មោះ​ លួស​ សីហា​ បានកើតឡើង​ បន្ទាប់ពី​ លោក​ ផែង​ វណ្ណៈ​ បានចេញមុខអន្តរាគមន៍ការពារអ្នករត់រ៉ឺម៉កកង់បីចំនួន​ ៣០​ នាក់​ ដែលឈ្មោះ​ លួស​ សីហា​ ប្ដឹងទៅអយ្យការអមសាលាដំបូងរាជធានី​ភ្នំពេញ​ បន្ទាប់ពីបងប្អូនទាំង​ ៣០​ នាក់​ មិន​បានព្រមព្រៀងបង់លុយជូនទៅ​សមាគមតាមការទាមទាររបស់ឈ្មោះ​លួស​ សីហា​ ប្រធានសមាគម​ ។​

បន្ទាប់មកបងប្អូនអ្នករត់រ៉ឺម៉កទាំង​ ៣០​ នាក់​ បានប្ដឹងឈ្មោះ​ លួស​ សីហា​ វិញ​ ហើយលោកស្រី​ កែវ​ សុគន្ធា​ ព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លើឈ្មោះ​ លួស​ សីហា​ ចំនួន​ ៣​ បទល្មើស​ គឺ​ បទល្មើស​ គំរាមកំហែង​ បទកំហែងយក​ និង​ បទ​ រំលោភលើទំនុកចិត្តពិសេសដោយអភិបាល​ ឬ​បុគ្គលផ្សេងទៀត​ ។

ហេ​ ហេ​ ចង់តែសើចទេខ្ញុំ​ លើកនេនិយាយចំឈ្មោះ​ ជួបប្ដឹងម្ដងហើយ​ ប្ដឹងកូនចៅឯងម្ដង​ ៣០​ នាក់​ មិនអស់ចិត្ត​ រត់មកប្ដឹង​ ផែង​ វណ្ណៈ​ ទៀត​ ។​

ហាស់​ ហា​ ស្អីទៅ​ ផ្សាយព័ត៌មានមិនពិត​ ?​ បរិហាកេរ្តិ៍​ ?​ និង​ ញុះញង់​ ?​

ចេះតែមានហើយ​លោកអើយលោក​ ដល់តែពូកែប្ដឹងពេក​ ទឹកជិតដល់ច្រមុះហើយមិនខិតខំដោះខ្លួនបែជាដើរបង្កររឿងកាន់តែច្រើន​ ៕ ប្រភពហ្វេកប៊ុក ផេង វណ្ណះ

LEAVE A REPLY

Please enter your comment!
Please enter your name here