(ពោធិ៍សាត់) ភ្លៀងធ្លាក់ មួយមេធំ ពេញមួយថ្ងៃ តាំងពីព្រឹក រហូតដល់ល្ងាច ថ្ងៃទី៦ សីហា ឆ្នាំ២០១៨ នៅស្រុកវាលវែង ធ្វើឲ្យតំបន់មួយចំនួន នៃឃុំអន្លង់រាបកំពុងជន់លិច យ៉ាងកំហុក អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានកំពុងញាប់ដៃញាប់ជើង ជំលាសប្រ ជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព។
ហេតុការណ៍ទឹកភ្លៀងជន់លេចលំនៅឋានប្រជាពលរដ្ឋខាងលើនេះ បាននឹងកំពុងកើតឡើង នាល្ងាចថ្ងៃច័ន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅតំបន់មួយចំនួននៃឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៕