ដំណឹងល្អសម្រាប់កសិករខ្មែរ លែងលំបាករឿងលក់ចេកអំបូងលឿង ពីព្រោះភាគីចិននឹងទៅកាន់ទីផ្សារ ឲ្យបាន៣០ម៉ឺនតោន ក្នុងមួយឆ្នាំ

0
933

(ភ្នំពេញ) ​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​កសិករ​ខ្មែរ ​​​ដោយ​សារ​​ ភាគី​ចិន​ ​​​បាន​យល់ព្រម​​នាំ​​ចេក​​អំបូង​លឿង​ ​​ទៅកាន់​ទីផ្សារ​ ​ឲ្យ​បាន​៣០​ម៉ឺន​តោន​ ​ក្នុង​មួយ​ឆ្នាំ​ ​​។

កាល​ពី​ល្ងាច​ថ្ងៃទី​២ សីហា​​ ​ឆ្នាំ ២០១៨​ម្សិលមិញ​នេះ​ ​ ឯកឧត្តម ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ និង​ឯកឧត្តម ​ឯកអគ្គរដ្ឋទូត​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំ​ចេកអំបូង​លឿង​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ​ហើយ​កិច្ចព្រមព្រៀង​នោះ​ក្រោម​អធិបតីភាព​ឯកឧត្តម ​ហោ ណាំ ហុង ឧបនាយករដ្ឋមន្ត្រី ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

​ឯកឧត្តម វេ​ង សាខុន បាន​ថ្លែងថា ដោយ​ផ្អែកលើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ជាមួយ​ក្រសួងកសិកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​នា​ថ្ងៃទី​១៨ ខែមីនា ​ឆ្នាំ​២០១០ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អនាម័យ ​និង​ភូតគាម​អនាម័យ រវាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ​ជាមួយ​នឹង​អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព​ អធិការកិច្ច និង​ចត្តាឡឺស័ក ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នា​ថ្ងៃទី​២២ ​ខែតុលា ឆ្នាំ​២០១០ ។

ឯកឧត្តម​ បន្ថែមទៀតថា​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ​បាន​ខិតខំ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ក្នុង​ការចរចា​ជាមួយ​ភាគី​ចិន​ ដើម្បី​ជំរុញ​ឱ្យ​ផលិតផល​កសិកម្ម​បាន​នាំចូល​ទៅកាន់​ទីផ្សារ​ចិន​។​សម្រាប់​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ​ឯកឧត្តម​បណ្ឌិត ហ៊ាន វណ្ណ​ហន ​បាន​ថ្លែងថា កិច្ចព្រមព្រៀង​នេះ ​បង្ហាញ​ពី​ជោគជ័យ​មួយទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​និង​ភាគី​ចិន​ ហើយ​ចេក​ដែល​នាំចេញ​នេះ ​គឺ សំដៅ​លើ​ចេក​អំបូង​លឿង ​ដែល​ខុស​ពី​ចេក​ធម្មតា​ និង​ទុក​បាន​យូរ ​ក្នុង​មួយឆ្នាំ​នឹង​នាំចេញ​ឲ្យ​បាន​៣០​ម៉ឺន​តោន​ ទៅ​ទីផ្សារ​ចិន​ផងដែរ​។

 

ចំណែក​ភាគី​កម្ពុជា​ បាននិងកំពុង​បន្ត​ស្នើសុំ​ទៅ​ភាគី​ចិន​ឲ្យ​ពិនិត្យ​លទ្ធភាព​និង​ពន្លឿន​ការងារ​បន្ថែម ក្នុង​ការ​នាំចូល​នូវ​ផលិតផល​កសិកម្ម​ចាំបាច់​មួយ​ចំនួនទៀត​ទៅ​កាន់​ទីផ្សារ​ចិន ដូចជា ​ផ្លែស្វាយ ​ផ្លែ​មៀន​ (​តា​ង៉ែ​ន​) ផ្លែ​ស្រកានាគ​ ម្រេច ​និង​សំបុក​ទឹកមាត់​ត្រចៀកកាំ ​សម្រាប់​ធ្វើ​ការនាំ​ចេញទៅ​ប្រទេស​ចិន​ជា​បន្តទៀត​។

យោងតាម រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​ កំពុង​ជំរុញ​ចេក​ប្រភេទ​នាំចេញ​នេះ​អាច​ផ្តល់​ផល​ ពី​៦០ ទៅ ៧៣​តោន ​ក្នុង​១ ​ហិកតា​ ក្នុង​១​ឆ្នាំ (​ប្រមូល​ផល ៣​ដង ក្នុង​២​ឆ្នាំ​) ។

ផលិតផល​កសិកម្ម​កម្ពុជា​ បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន ​នា​ឆ្នាំ​២០១៧ ​មាន​អង្ករ​មាន​ចំនួន​ជិត ២០០ ​ពាន់​តោន ផលិតផល​ដំឡូង​មី​ក្រៀម​ និង​ម្សៅ​សរុប​ចំនួន​ជាង ​៥៨​ពាន់​តោន ​កៅស៊ូ​មាន​ចំនួន ៣.៣៤០​តោន ​ស្ករអំពៅ​មាន​ចំនួន ​១៤.៩៤០​តោន និង​ផលិតផល​កសិកម្ម​មួយ​ចំនួនទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here