តារាសម្តែងវ័យក្មេង ភិន សុដាលីស និងកូនស្រីតូចដ៏ស្រស់ស្អាត់ ត្រៀមទៅ………

0
989

ជាក់ស្ដែងថ្មីៗនេះ អ្នកម្ដាយសម័យថ្មីរូបនេះ បានធ្វើការបង្ហោះរូបភាព ដែលបានបង្ហាញពីវីសារបស់ខ្លួន ដែលបានបង្ហាញថា អ្នកម្ដាយហាយសូ អ្នកនាង ភិន សុដាលីស គ្រោងនឹងធ្វើដំណើរកម្សាន្ត ទៅជាមួយនឹងកូនស្រីជាទីស្រឡាញ់របស់ខ្លួន ជាលើកដំបូងនេះ គឺនៅប្រទេសសហរដ្ឋអាមេរិក ដែលជាប្រទេសដែល អ្នកនាង ភិន សុដាលីស តែងតែទៅកម្សាន្តជាមួយក្រុមគ្រួសាររបស់នាង ជាច្រើនដងមកហើយ ។

អ្នកនាង ភិន សុដាលីស ត្រូវបានទស្សនិកជន បានស្គាល់ហើយថាជា តារាសម្តែងវ័យក្មេង សាច់សខ្ចី មេម៉ាយកូនមួយ បើទោះបីជាអ្នកនាង មានកូនស្រីមួយរួមមកហើយយ៉ាងណាក្ដី ក៏រូបសម្រស់អ្នកនាង នៅតែស្អាតមិនចាញ់ក្រមុំៗ ដទៃទៀតនោះឡើយ។ ក្រៅពីបំពេញការងារសិល្បៈ និងគ្រប់គ្រងមុខជំនួញផ្ទាល់ខ្លួន អ្នកម៉ាក់សម័យថ្មីរូបនេះ តែងតែងយកពេលវេលា មកមើលថែកូនស្រីដ៏គួរឲ្យស្រលាញ់ ថែមទាំងឆ្លៀតពេលខ្លះ ធ្វើដំណើរកម្សាន្ត ក្រៅប្រទេសជាញឹកញាប់ផងដែរ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here