រថយន្តម៉ាស្ដា ពាក់ស្លាកលេខរដ្ឋ បើកបុករ៉ឺម៉កសណ្ដោងពីក្រោយបណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងបង្កឲ្យមនុស្សរងរបួសធ្ងន់ស្រាល៨នាក់

0
395

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក​ ម៉ាស្ដា​ ពាក់ស្លាកលេខរដ្ឋ ជ្រុលចង្កូតទៅបុកម៉ូតូរ៉ឺម៉កកង់បីពីក្រោយពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ១០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមសម្ដីអ្នកបើករ៉ឺម៉កជនរងគ្រោះ និងរបួសស្រាលបានប្រាប់ឲ្យដឹងថា រូបគាត់ រួមមានគ្នា៧នាក់ទៀត ធ្វើដំណើររួមគ្នាដោយម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងដោយបានដឹកវាំងននចេញពីកម្មវិធីមួយកន្លែងធ្វើដំណើរតាមបន្ដោយផ្លូវ៦០ម៉ែត្រទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មមលុះមកដល់ចំណុចកើតហេតុក្បែរនិងក្រុមហ៊ុនលក់រថយន្ត ម៉ែកសឺឌេស.ក៏មានរថយន្តមួយគ្រឿងម៉ាក់​ ម៉ាស្ដារ ពណ៍ស​ ពាក់ស្លាកលេខ​រដ្ធ20 2-8789ដែលបើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ជាមួយទិសដៅស្របគ្នាពីក្រោយយ៉ាងលឿនហើយក៏បុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូសណ្ដោងរ៉ឺម៉កក្រឡាប់ផ្ងារជើងទ្រមេឃនិងធ្វើឲ្យអ្នកជិះលើរ៉ឺម៉ករងរបួសធ្ងន់៤នាក់ស្រាល៤នាក់ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗដោយឡែកអ្នកបើកបររថយន្ត និងអ្នករួមដំណើរបានគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយទាក់ទងទៅមន្ត្រីជំនាញ ចរាចរណ៍ឲ្យមកធ្វើការវាស់វែង និងស្ទួចយករថយន្តបង្កព្រមទាំងម៉ូតូសណ្ដោងរ៉ឺម៉ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕

ប្រភព៖ Heng Ly
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here