ខេត្តព្រះសីហនុ៖ សកម្មភាពជនជាតិចិន បានទាត់សំរាមឲ្យហូទៅតាមទឹកដែលមេឃកំពុងតែភ្លៀង សកម្មភាពបែបនេះ បានធ្វើឲ្យប្រជានខ្មែរយើងមានកាមិនពេញចិត្តនោះឡើយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ។
យ៉ាងណាមិញបើយោងតាមម្ចាស់ហ្វេសប៊ុកឈ្មោះ “Samnang Sochetra” បានបង្ហោះវិដេអូមួយនេះថែមទាំងសសេរថា ៖ (សកម្មភាព ជនជាតិចិនបង្ហូរសំរាមពេលភ្លៀងធ្លាក់ខ្លាំង កាលពីព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៨ កាសុីណូ New Golden wealth ក្រុមទី១៧ មណ្ឌល៣ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ផ្លូវទៅ សកលវិទ្យាលយ័ UME ) ។
វិដេអូជាងមួយនាទីនេះ បានបង្ហាញនៅទង្វើរដ៍អាក្រក់មួយ ដែលមនុស្សគ្រប់គ្នាស្អប់ខ្ពើម កុំចង់ស្អាតកន្លែងខ្លួនឯងហើយប៉ះពាល់ដល់អ្នកដទៃនោះឡើយ ៕
ប្រភព៖ Samnang Sochetra