ប្រជាពលរដ្ឋនៅបុរីសន្តិភាព សាទរ និងការដូរថ្មី របស់អភិបាលរាជធានីភ្នំពេញក្រោយពីការការបោះឆ្នោត

0
280

ឯកឧត្តម អភិបាល បានផ្តល់ជូនជាការដូជាច្រើន ដល់ប្រជាពលរដ្ឋនៅទីនោះ មានផ្លូវចំនួន៧ខ្សែ និងប្រព័ន្ធលូមេ ចំនួន៤ខ្សែ តបតាមការសន្យា កាលពីមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កន្លងទៅនេះកាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅបុរីសន្តិភាព សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា នៅក្នុងបុរីសន្តិភាព២នេះ រដ្ឋបាលរាជធានីភ្នំពេញបានកសាងសមិទ្ធិផលជាច្រើន ដើម្បីបំពេញទៅតាមតម្រូវការ ក្នុងមូលដ្ឋាន របស់ប្រជាពលរដ្ឋ ដែលពីមុនតំបន់នេះ គ្មានអ្វីទាំងអស់ តែមកដល់ឥឡូវនេះ ប្រជាពលរដ្ឋមានផ្ទះសម្បែង រស់នៅសមរម្យ មានផ្សារ មានប្រពន្ធ័ទឹក-ភ្លើងប្រើប្រាស់ មានសេវារថយន្តក្រុង និងសេវាសុខាភិបាលថែមទៀត។

សហគមសន្តិភាព២ មានការអភិវឌ្ឍន៏មិនចាញ់សហគមដទៃទៀតក្នុងរាជធានីភ្នំពេញឡើយក្រោមការ

យកចិត្តទុកដាក់ពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ,ការយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញដែលតែងតែចុះជាប់ដើម្បីបានដឹងពីសុខទុក្ខរបស់បងប្អូន ជាពិសេសទទួលបានការណែនាំ និងការគិតគូរដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋជាប់ជានិច្ច។

សូមបញ្ជាក់ដែរថា សហគមន៏សន្តិភាព២ មានសហគមប្រជាពលរដ្ឋចំនួន៨សហគមស្មើនឹង២៥៥០គ្រួសារដែលភាគបងប្អូនភាគច្រើនប្រកបរបរលក់ដូរ,

សេវាកម្ម និងកម្មកររោងចក្រ។បងប្អូនទាំងជាង២ពាន់គ្រួសារនេះភាគច្រើនត្រូវផ្លាស់ប្តូរទីលំនៅបែបមិនរៀបរយចេញពីសហគមដីក្រហម,សហគមបឹងកក់ និង១ផ្នែកទៀតមកពីប្រភពផ្សេងៗតាំងពីឆ្នាំ២០០៦,២០០៩ និងឆ្នាំ២០១០៕ ដោយ វុន សុខជា

សូមទស្សនារូបភាពខាងក្រោម ៖

ថយដោយ៖ វុន សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here