(ស្ទឹងត្រែង) ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៨ នេះ ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមចំនួន ០២ គ្រឿង បន្ថែមទៀត កំពុងត្រូវបានមន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម រៀបចំដំឡើង ដើម្បីជួយអន្តរាគមន៍បូមទឹករំដោះជំនន់ទឹកភ្លៀងចេញពីក្រុងស្ទឹងត្រែង ។
ក្រសួងធនធានទឹកបញ្ជាក់ថាមកដល់ពេលនេះ ការអន្តរាគមន៍បូមទឹកភ្លៀងចេញពីក្រុងស្ទឹងត្រែង គឺប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម សរុប ចំនួន ០៣ គ្រឿង នៅលើ ០៣ ទីតាំងផ្សេងៗគ្នា ក្នុងនោះ ៖
ទីតាំងទី ១ ស្ថិតនៅចំណុចភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ។
ទីតាំងទី ២ ស្ថិតនៅចំណុចភូមិដំណាក់ សង្កាត់ស្ទឹងត្រែង ។
និង ទីតាំងទី ៣ ស្ថិតនៅចំណុចភូមិបាចុង សង្កាត់ព្រះបាទ ។
សូមជម្រាបថា ទន្ទឹមនឹងការគម្រាមកំហែងពីទឹកជំនន់ទន្លេមេគង្គលើ តំបន់មួយចំនួនក្នុងក្រុងស្ទឹងត្រែង ក៏កំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀងផងដែរ ខណ័ដែលទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង គិតត្រឹមវេលាម៉ោង ៧ព្រឹក មានកម្ពស់ ១០,៩៣ម៉ែត្រ លើសកម្រិតប្រកាសឱ្យប្រុងប្រយត្ន័ជាង ជាង២តឹកហើយ (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១០,៧០ ម) ហើយត្រូវបានព្យាករណ៏ថានឹងបន្តកើនឡើងថែមទៀត៕