គណបក្សខ្មែរក្រោកបានប្រកាសធ្វើយុទ្ធនាការប្រមូលស្នាមមេដៃ ដើម្បីទាមទារកោះត្រល់ ប៉ុន្តែ……..

0
970

(ភ្នំពេញ) បន្ទាប់ពីមាន​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃរបស់ប្រជាពលរដ្ឋ ​នៅ​ទូទាំងប្រទេស ដែលគហៅ “​ស្នាម​មេដៃ​មួយ​ដើម្បី​កោះត្រល់​” ចាប់ពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨ ដែល​ដឹកនាំ​ដោយ​គណបក្ស​ខ្មែរ​ក្រោក នោះមក អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​អភិបាល​រាជធានី​ភ្នំពេញ​ ក៏បានព្រមានថា នឹងចាត់វិធានការតាមផ្លូវច្បាប់ បើ​សិនគ្មាន​ច្បាប់​អនុញ្ញាត​។

កាលពីពេលថ្មីៗនេះ ​​គណបក្ស​ខ្មែរ​ក្រោកបានប្រកាស​អំពី​ផែនការ ​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃរបស់​ប្រជាពលរដ្ឋ ​នៅ​ទូទាំងប្រទេស “​ស្នាម​មេដៃ​មួយ​ដើម្បី​កោះត្រល់​” ចាប់ពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ ខាងមុខនេះ​។​ បន្ទាប់ពីមានការប្រកាសបែបនេះ ទាំងអាជ្ញាធររាជ​ធានីភ្នំពេញ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវ ច្បាប់ប្រឆាំងនឹងអ្នកធ្វើយុទ្ធនាការនេះ។

ឯកឧត្តមនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានប្រាប់អ្នកកាសែត​ថា ការធ្វើ​អ្វី​ៗក៏ដោយ ​ត្រូវតែ​មាន​លិខិត​ស្នើសុំ​ទៅ​អាជ្ញាធរ​ឲ្យ​បាន​ត្រឹមត្រូវ គឺ​អនុវត្ត​ទៅតាម​ច្បាប់​បាតុកម្ម​ ដោយ​សន្តិវិធី​។

ស្របគ្នានេះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បាន​ថ្លែងដែរ​ថា ការធ្វើ​អ្វីៗ ​គឺ​ត្រូវអនុវត្ត​ទៅតាម​ច្បាប់ ពីព្រោះ​គាត់​ជា​គណបក្សនយោបាយ ត្រូវ​សិក្សាអំពី​ច្បាប់​ឲ្យ​បានច្បាស់លាស់ ចៀសវាង​ខុសឆ្គង​អំពី​បញ្ហា​ច្បាប់ ពីព្រោះវានាំឲ្យ​ប៉ះពាល់​ទៅដល់​សង្គមជាតិ​។ ​

ឯកឧត្តម​អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “​ប្រទេស​មានច្បាប់​ អនុវត្ត​តាមច្បាប់​ទើបត្រូវ អ្នក​មិន​អនុវត្ត​តាមច្បាប់ គឺមាន​កំហុសឆ្គង​ជាមួយ​ផ្លូវច្បាប់ មិនអាច​អត់ឱន​ឲ្យ​បានទេ​”​។​

​សូមជម្រាបថា គណបក្ស​ខ្មែរ​ក្រោកបានប្រកាស​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ​នៅ​ទូទាំងប្រទេស ដើម្បី​រៀបចំ​ប្តឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ និង​តុលាការ ICJ ដើម្បី​ទាមទារ​កោះត្រល់​ពី​ប្រទេសវៀតណាម មកឲ្យកម្ពុជាវិញ​។ប្រភពKBN

សូមអានខ្លឹមសារ  ទាំងស្រុងដូចខាងក្រោម៖

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here