ទន្លេមេគង្គខេត្តស្ទឹងត្រែងនិងទន្លេបាសាក់កោះខែលហក់ឡើងខ្ពស់បន្តទៀត

0
223

(ភ្នំពេញ) យោងតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៨ បង្ហាញថា កម្ពស់ទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រទាំង៨នៅទូទាំងប្រទេស បានបន្តកើនឡើងព្រមៗគ្នា ដូចទៅនឹងការជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម។

 

គិតត្រឹមវេលាម៉ោង ៧ព្រឹក ទន្លេមេគង្គស្ទឹងត្រែងមានកម្ពស់ ១០,៩៣ម៉ែត្រ លើសកម្រិតប្រកាសឱ្យប្រុងប្រយត្ន័ជាង ជាង២តឹកហើយ (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១០,៧០ ម) ហើយត្រូវបានព្យាករណ៏ថានឹងបន្តកើនឡើងថែមទៀត។

 

ដោយឡែកនៅឯស្ថានីយបាសាក់កោះខែលវិញ នៅព្រឹកនេះ ទឹកទន្លេមានកម្ពស់ គឺ ៧,៤៦ម៉ែត្រ គឺកើនឡើងបើធៀបនឹងម្សិលមិញ ហើយនឹងបន្តកើនដល់ ៧,៦៣ម៉ែត្រ លើសពីកម្រិតប្រកាសឱ្យប្រុងប្រយត្ន័ដែលមានកម្ពស់ត្រឹមតែ ៧,៥០ម៉ែត្រនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here