កម្ពុជា-ប៉ាគីស្ថាន បន្ដកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរបន្ថែមទៀត

0
523

កម្ពុជា-ប៉ាគីស្ថាន បន្ដកិច្ចសហប្រតិបត្តិការខាងនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទំាងពីរឱ្យកាន់តែខ្លាំងខ្លាថែមទៀត ។


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម អាមយ៉ាត អាលី ស្ស៊ា (Amjad Ali sher) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អាមយ៉ាត អាលី ស្ស៊ា ទោះបីឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជាក៏ដោយ ក៏ឯកឧត្តមនៅតែខិតខំបន្តជួយជំរុញលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការខាងនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទំាងពីរឱ្យកាន់តែខ្លាំងខ្លាថែមទៀត ។

ក្នុងនោះ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន គឺជាមិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តមសង្ឃឹថា ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងពង្រីក និងពូនជ្រុំបន្ថែមទៀត។


សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានកត់សម្គាល់ឃើញថា ឯកឧត្តម និងស្ថានទូតប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ និងជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ជាពិសេសការលើកស្ទួយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចណ៍ ដែលនាំមកនូវផលប្រយោជន៍ដ៏ធំធេងឱ្យគ្នាទៅវិញទៅមក។


សម្តេចប្រធានព្រឹទ្ធសភាបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងឯកអគ្គរដ្ឋទូតថ្មី និងស្ថានទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here