ប្រជាពលរដ្ឋ រួមជាមួយថ្នាក់ដឹកនាំ នៅទូទាំងប្រទេសកម្ពុជា នាំគ្នាទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ

0
443

(កម្ពុជា)  ប្រជាពលរដ្ឋ រួមជាមួយថ្នាក់ដឹកនាំ នៅទូទាំងប្រទេសកម្ពុជា នាំគ្នាទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ។ ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតហើយ ពួកគាត់បានថតរូបខ្លួនឯង ដោយបង្ហាញម្រាមដែល ដ៏ស្រស់ស្អាត​ដែលមានជាប់ ទៅដោយទឹកថ្នាំជ្រលក់ម្រាមដៃ របស់ពួកគាត់ ដើម្បីបង្ហាញទៅមិតតភក្តិ បងប្អូន សាច់ញាតិរបស់ខ្លួន។ ពួកគាត់ បានសរសេរលើផេកហ្វេសប៊ុក រៀងៗខ្លួនថា “ពួកយើងបានបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អរួចរាល់ហើយ ចុះអ្នកទាំងអស់គ្នាវិញ រួចរាល់ហើយឬនៅចាស? ? ?”។

ចំណែកប្រជាពលរដ្ឋមួយចំនួនទៀត ទោះបីជាស្ថិតក្នុងស្ថានភាព​សុខភាព​ ពិការ​ ព្យួរ​សេរ៉ូម​ ចាស់​ជរា​ ដើរមិនរួច មាន​កូន​ច្រើន​រញ៉េរញ៉ៃ​ មិនមែន​ជា​ឧបសគ្គ សម្រាប់ពួកគាត់ ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ ចូលរួម​ក្នុង​ការ​បោះឆ្នោត​នោះឡើយ គឺពួកគាត់បានទៅបំពេញកាតព្វកិច្ច របស់ខ្លួន ជា ពលរដ្ឋល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here