ស្រុកព្រៃនប់-មានករណីមួយបានកើតឡើង បណ្តាលឲ្យស្លាប់ ក្មេងស្រីម្នាក់ កាលពីម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅទីនោះ គឺថា ក្មេងស្រីមានអាយុ៨ឆ្នាំ ឈ្មោះខន លីណា នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានលង់ទឹកស្លាប់ ក្នុងពេលដែលក្មេងស្រីរូប នេះទៅដាក់មងយកត្រី នៅប្រឡាយចុងភូមិជាមួយឪពុកឈ្មោះស៊ុន ខន អាយុ៥៥ឆ្នាំ ។តាមការរៀបរាប់របស់បុរសជាឪពុកថា មុនកើតហេតុ គាត់ដើររាយមង តាមប្រឡាយ ដោយទុកកូនស្រីអោយអង្គុយចាំនៅក្បែរមាត់ប្រឡាយនោះ លុះមកពីរាយមងវិញ មិនឃើញកូនស្រីក៍ស្រែកឆោឡោរកនិងចុះរាវក្នុងប្រឡាយទឹក ទើបឃើញ ប៉ុន្តែក្មេងនេះបានលង់ទឹកស្លាប់បាត់ទៅហើយ៕ ប្រភពFacebook