ភ្នំពេញ:កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ នៅចំណុចហាងសាច់អាំង ស៊ាវ លីង ហាវផ្ទះលេខ 16C ផ្លូវ 109K ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យយោងតាមលិខិតពន្លាតសមត្ថកិច្ចដែនដីទៅកាន់ រាជធានីភ្នំពេញលេខ 1618 រ.ប.ក. របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តព្រះសីហនុ និងចំណារឯកភាពពីលោក កៀង សុន្ធលា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ព្រមទាំងមានការឯកភាពពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ដោយមានការយល់ព្រមឲ្យឆែកឆេរពីម្ចាស់ផ្ទះ សុង ហ៊ួង ភេទស្រី អាយុ ៤៣ឆ្នាំ ។
សមភាពចូលរួមមាន៖
១/លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ។
២/លោកវរសេនីយទោ លី សុខហ៊ី នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលខេត្តព្រះសីហនុ ។
៣/លោកវរសេនីយ៍ឯក អេង សោភា នាយការិល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការនគរបាលរាជធានីភ្នំពេញ។
៤/លោកវរសេនីយ៍ទោ ជាសុវណ្ណ អធិការរងខណ្ឌពោធិ៍សែនជ័យ
៥/លោកវរសេនីយ៍ត្រី ឆោម ឃាន នាយផ្នែកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះសីហនុ។
៦/លោកអនុសេនីយ៍ឯក ហាស់ ចាន់វណ្ណ:នាយផ្នែកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះសីហនុ។
៧/លោកវរសេនីយ៍ត្រី ភា ប្រុស នាយប៉ុស្តិ៍សង្កាត់កាកាបទី២។
ជាលទ្ធផលក្នុងការឆែកឆេរកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ២នាក់ និងរកឃើញសម្ភារ:វត្ថុតាងមួយចំនួនដូចខាងក្រោម៖
-លិខិតឆ្លងដែន២ ក្បាលឈ្មោះ( Wang Qiao Ling ភេទស្រី ជនជាតិចិន ទី២ឈ្មោះ Wang Hai Tao ភេទប្រុស ជនជាតិចិន)។
-ស្នាប់កាំភ្លើង AK-47 ចំនួន១
-ក្បាលគ្រាប់កាំភ្លើង ប្រភេទ វ៉ាន់ឡុង ១គ្រាប់
-ម៉ាស៊ីនឆូតកាត ATM ចំនួន៥គ្រឿង
-ទូរស័ព្ទដៃ៣គ្រឿង
-ម៉ាស៊ីន វេលុយចំនួន ៣គ្រឿង និងកាតធនាគារ ចំនួន៤សន្លឹក
-ជញ្ជីងថ្លឹងសារធាតុញៀនចំនួន២គ្រឿង
-ម្ស៉ៅក្រាមសថ្លា១ដុំប៉ុនកូនដៃ (សង្ស័យជាសារធាតុញៀន)
-ម្ស៉ៅក្រាមសថ្លា ១កញ្ចប់
-ថ្នាំគ្រាប់ WY ២គ្រាប់
-ថ្នាំគ្រាប់ សំបកពណ៌ក្រហម ៨គ្រាប់(សង្ស័យជាសារធាតុញៀន)
-ថ្នាំប្រភេទ ទឹកចំនួន៣ដប (សង្ស័យជាសារធាតុញៀន)
-ថង់វិចខ្ចប់មួយចំនួន
-សម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ម៉ាស៊ីនផ្ទុកទិន្ន័យ កាមេរ៉ាសុវត្តិភាព១គ្រឿង
-រថយន្តមួយគ្រឿងម៉ាក RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8243៕