(ព្រះវិហារ) យុវជន៤នាក់ បានយកគ្រាប់បែកដៃមួយគ្រាប់ចូលក្នុងការិយាល័យបោះឆ្នោតលេខ០៣១៧ នៅម៉ោង៧យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសាលារៀនចំរើនផល ភូមិចំរើនផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប៉ុន្តែត្រូវបានកម្លាំងសន្តិសុខការពារនៅទីនោះ ធ្វើការឃាត់ខ្លួន រួចបញ្ជូនទៅកាន់នគរបាលប៉ុស្តិ៍ធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
យុវជនទាំង៤អ្នកនោះ ទី១ ឈ្មោះ យូ វ៉ាន់លុច ភេទប្រុស អាយុ២២ឆ្នាំ ២ឈ្មោះ រួម ហុច ភេទប្រុស អាយុ២៤ឆ្នាំ ៣ ឈ្មោះ សំ វិតសុផា ភេទប្រុស អាយុ២៤ឆ្នាំ ៤ ឈ្មោះ ជន យ៉ារិត ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំង៤មានទីលំនៅភូមិចំរើនផលជាមួយគ្នា ។ឃាត់ខ្លួនសមត្ថកិច្ច បានដកហូតគ្រាប់បែកដៃក្រឡាទៀបផលិតនៅសហភាពសូវៀត១គ្រាប់ និងម៉ូតូ២គ្រឿង។ ជុំវិញករណីនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីគោលបំណងនៃការនាំយកគ្រាប់បែកចូលក្នុងការិយាល័យបោះឆ្នោតរបស់យុវជនទាំង៤នោះនៅឡើយទេ ដោយរង់ចាំសាកសួរ និងស្រាវជ្រាវបន្តទៀត៕