ពេលនេះព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ​ អោយ​ សមត្ថកិច្ច​ ស្រាវជាវ​ករណី​ ហឹង្សា​រ​ លេីគ្រូបង្រៀន​ អ៉ឹម​ សិរីរត្ន័​ នៅ​ ស្ថានីយ៍ប្រេង​ PTT

0
307

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹក​ថ្ងៃទី​ ១៨​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​បានអោយដឹងថា​ លោកនឹង​អោយ​ សមត្ថកិច្ច​ ស្រាវជាវ​ករណី​ ហឹង្សា​រ​ លេីគ្រូបង្រៀន​ អ៉ឹម​ សិរីរត្ន័​ នៅ​ ស្ថានីយ៍ប្រេង​ PTT ។

លោកវរៈសេនីយ៍​ឯក​ ជឹម​ ស៉ីថា​ អធិការ​នគរបាល​ខណ្ឌ​ ដង្កោ​ បានអោយដឹងថា​ពេល​នេះ​ សមត្ថកិច្ច​របស់​លោកកំពុង​កសាងសំណុំរឿងដេីម្បី​បញ្ជូនទៅ​ អយ្យការ​អមសាលាដំបូងរាជធានី​ចាត់ការ​បន្ត​ ។

គួរបញ្ជាក់ថា​ នៅយប់ថ្ងៃទី​ ១៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ ​ស្ថានីយ៍ប្រេង​ PTT ជិត​រង្វង់​មូល​កួរស្រូវ​ ផ្លូវ​ជាតិ​លេខ​ ២​ ភូមិ​ ក្រាំង​ស្វាយ​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ​ មានករណីហឹង្សាមួយ​បណ្ដាល​អោយ​ គ្រូបង្រៀន​ម្នាក់​ឈ្មោះ​ អ៉ឹម​ សិរីរត្ន័​ រងរបួស​ជាទម្ងន់​ ។ ថៅកែ​ ស្ថានីយ៍ប្រេង​ បានអះអាងថា​ បុរស​ឈ្មោះ​ អ៉ឹម​ សិរីរត្ន័​ បានលួចថតរូប​ស្រី​ៗនៅក្នុងបន្ទប់ទឹក​ ហេីយជនរងគ្រោះក៏ស្រែកឆោរឡោឡេីង​ ប្រជាពលរដ្ឋនៅជិតនោះក៏នាំគ្នាវាយមួយដៃមួយជេីងបណ្ដាលអោយរបួស​ ។

ចំណែក​គ្រូ​បង្រៀន​ ឈ្មោះ​ អ៉ឹម​ សិរីរត្ន័​ បានបង្ហោះ​ ហ្វេសប៊ុក​ បដិសេធ​ថា គាត់​មិនបានថតរូបដូចការចោទប្រកាន់ទេ​ ។ ចំណែក​អ្នកវាយគាត់​ គឺ​ កូនចៅ​របស់​ថៅកែ​ស្ថានីយ៍ប្រេង​តែម្ដង​ ។

ខ្ញុំតែង​តែរំលឹកជារឿយៗថា​ ការប្រេីអំពេីហឹង្សារដេីម្បីរំសាយកំហឹង​ មិនមែនជាដំណោះស្រាយទេ​ តែជាបទល្មេីស​ព្រហ្មទណ្ឌ​ ដែល​ត្រូវ​ផ្ដន្ទាទោស​តាមច្បាប់​ ។ ពេល​នេះ​អ្នកប្រេីអំពេីហឹង្សារបេីមិនជាប់គុកក៏រត់ចោលផ្ទះទៀតដែរ​ ។

LEAVE A REPLY

Please enter your comment!
Please enter your name here