ភ្នំពេញ៖ មហាជនស្ទើរតែមិនអាចទប់ទឹកភ្នែក ស្រណោះជីវិតកុមារកំព្រាម្ដាយរស់ក្នុងខ្ទមបាក់បែកមានតែដំបូលប្រក់ស្លឹក ជញ្ជាំងរនាំងបាំង តែងទៅសាលាយឺតស្ទើររាល់ថ្ងៃ ដែលគ្រូបន្ទុកថ្នាក់កើតជាចម្ងល់ឆ្ងល់មូលហេតុ រហូតដឹងការពិតស្រក់ទឹកភ្នែកស្រែករកពុទ្ធោ កូនសិស្សម្នាក់នេះដើរដីជិត១០គីឡូមកសាលា ដោយជីវភាពខ្វះខ្លាំង មិនមានលទ្ធភាពមធ្យោបាយធ្វើដំណើរសោះ។
ប្រភពពីគណនីហ្វេសប៊ុក Acha Chet Thor បានបង្ហោះរៀបរាប់ភ្ជាប់ទាំងរូបភាពសែនសង្វេគយ៉ាងដូច្នេះថា «ប្រវត្តិកុមារជាក្មេងកំព្រាម្តាយ ទទួលបានដំណឹងពីគ្រូបន្ទុកថ្នាក់ ថាកុមារឈ្មោះ ធី ចិន្តា ជាសិស្សរៀនថ្នាក់ទី៦ក (អវត្តមានច្រើន) ខ្ញុំបានចុះទៅដល់លំនៅឋានកុមារផ្ទាល់ ដោយគ្រួសារនេះមានកូន៤នាក់ សុទ្ធតែជាប្រុស និងកុមារា ធី កញ្ញា បានឆ្លងភូមិសិក្សាទៅរៀននៅថ្នាក់ទី៧ នៃវិទ្យល័យប្រាសាទបល្ល័ង្ក ចម្ងាយ៩km ហើយការហូបចុកវិញ ខ្ញុំបានទៅបើកឆ្នាំងមើល គឺមានតែសៀងមួយកាដុងសម្រាប់តែហូបប៉ុណ្ណោះ ឯរនាប ស្ទើរតែបាក់គ្រប់កន្លែង ឯសម្លៀកបំពាក់ សិក្សាវិញចាស់ៗ»។
ប្រភពបន្តទៀតថា «និយាយពីផ្លូវ ធ្វើដំណើរមកសាលា ក្នុងព្រៃ ហើយពោពេញទៅដោយខ្សាច់ ខែវស្សាទឹកលិចដោយកន្លែង។ ក្រោយពេលសាកសួរពីព័ត៌មានពីពួកគេ គឺអវត្តមានច្រើនដូចគ្នា ក្តីបារម្មណ៍ពួកគេអាចនិងបោះបង់ការសិក្សានៅថ្ងៃណាមួយជាមិនខាន គឺដោយសារជីវភាពគ្រួ សារ»៕
ប្រភព៖Heng Ly
កែសម្រួលដោយ៖ NCN Daily