សល់២ខែរៀបការ ចោរប្រហារខាងប្រុស បន្សល់ទុកខាងស្រីយំសោកឱបមឈូសគូរដណ្តឹង

0
416

ភ្នំពេញ ៖ គូរស្នេហ៍វ័យក្មេង១គូ បានស្រលាញ់គ្នាស្មោះស័្មគ្រពេញបេះដូង រហូតនាំចាស់ទុំចូលចែចូវមកតាមផ្លូវទៅតាមច្បាប់ ក្លាយជាគូដណ្តឹងតាមប្រពៃណី។ តែអកុសល សល់តែ២ខែទៀតរៀបការជិតក្លាយជាប្តីប្រពន្ធទៅហើយស្រាប់តែបុរសជាគូដណ្តឹងជួបគ្រោះថ្នាក់ស្លាប់ចោលនារីជាគូស្នេហ៍ ធ្វើឲ្យនាងទួញយំឱបសព និងយករូបថតឱបមឈូស មកបង្ហោះនៅលើហ្វេសប៊ុក ដោយភ្ជាប់ជាមួយនឹងសំណេរដ៏សែនក្តុកក្តួលជាពន់ពេក។


នារីដែលយំសោកឱបរូបថត និងមឈូសសពគូដណ្តឹងនោះ មានឈ្មោះម៉េង វតី អាយុ២០ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ ចំណែកបុរសគូដណ្តឹងដែលស្លាប់នោះ មានឈ្មោះសាម៉ុន ថាវីន អាយុ២៣ឆ្នាំ មានលំនៅក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។


គួរបញ្ជាក់ថា យុវជនជាគូដណ្តឹងរបស់នារីខាងលើបានស្លាប់ កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅលើមហាវិថីព្រះនរោត្តម ចំណុចមុខស្ថានទូតថៃប្រចាំនៅកម្ពុជា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ដោយករណីប្លន់សម្លាប់មិនបានសម្រេច។


ក្រោយពីបុរសជាគូដណ្តឹងកំពុងស្រលាញ់គ្នាពេញបេះដូងស្លាប់ទៅ នាងម៉េង វតី បានយករូបភាពនាងអង្អែលរូបថតគូដណ្ដឹង ដែលដាក់តាំងនៅមុខមឈូស និងរូបភាពនាងឱបមឈូសសព មកបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៩ដោយភ្ជាប់ជាមួយសសំណេរសែនក្តុកក្តួលថា “បងហា៎ បងគេងលក់ស្រួលអត់?បងមាននឹកអូនអត់?ហើយបងត្រជាក់អត់? បងកុំភ្លេចដណ្តប់ភួយណាបង។

ពេលបងគេងមើលមុខបងហ៎ សើចស្អាតណាស់ទៅកន្លែងថ្មី សូមឱ្យបានសុខណាបង អូនអត់ខឹងបងទេ បងមិនបាច់បារម្ភទេ អូនសន្យាថា អូនរឹងមាំមិនចុះចាញ់ទេ សូមទៅឱ្យស្ងប់ណាបង”។


លុះនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នារី បានបង្ហោះរូបភាពរើសឆ្អឹងសពគូដណ្តឹង ភ្ជាប់ជាមួយសំណេរថា “គាត់ស្រលាញ់ខ្ញុំខ្លាំងណាស់ គាត់ឱ្យខ្ញុំរកឃើញធ្មេញចែកប្អូនៗគ្រប់គ្នា ទៅឱ្យបានសុខណាប្តី”៕

ប្រភព៖ម៉េង វតី
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here