ព្រះសីហនុ៖ នាថ្ងៃពុធ ៧ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យភូមិឬទ្ធី ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមអធិបតីលោក សុន ពិសី អភិបាលរងស្រុក តំណាងលោក ឆយ សុគន្ធដា អភិបាលនៃគណៈអភិបាលស្រុកស្ទឹងហវ និង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមមានពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមប្រមាណ ១០០ នាក់ ៕