ចាប់បានហើយ! ករណីសម្លាប់អ្នកគ្រូបង្រៀននៅស្រុកសំឡូត ឃាតករគឺជាប្ដីនារីរងគ្រោះ ផ្តើមចេញពី….

0
516

ខេត្តបាត់ដំបង៖ សមត្ថកិច្ចជំនាញបានប្រើរយៈជិត២៤ម៉ោងដើម្បីបំបែកសំណុំរឿងករណីឃាតកម្មនេះ ឈានដល់ការចាប់ខ្លួន ជនសង្សយ័ជាឃាតករដៃឆៅនឹងត្រូវជាប្តីរបស់ជនរងគ្រោះ ពាក់ពន្ឋ័ករណីស្លាប់អ្នកគ្រូបង្រៀនម្នាក់យ៉ាងអាណោចអាធ័មផ្លុងចោលកណ្ដាលព្រៃក្បែរម៉ូតូ ខណៈដែលចេញបង្រៀនសិស្សនៅសាលាបឋមសិក្សាភូមិអំបិលលើ ដែលពលរដ្ឋប្រទះសាកសពដេកផ្កាប់មុខ ស្ថិតក្នុងឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់បង កាលពីវេលាម៉ោង៥ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

ជនសង្ស័យត្រូវបានសមត្ថកិចុ្ចឃាត់ខ្លួនតាំងពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ទើបបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃថ្ងៃទី១៨ ខែធ្នូ នេះ។ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា មូលហេតុដែលជនសង្ស័យជាប្ដី ឈានទៅដល់សម្លាប់ជនរងគ្រោះសាហាវព្រៃផ្សៃបែបនេះគឺដោយសារភ្លើងប្រចណ្ឌ។
នារីរងគ្រោះឈ្មោះ អូន ចន្ថា មានកូន១ ជាគ្រូបង្រៀន បឋមសិក្សាភូមិអំពិលលើ មានប្ដីឈ្មោះ ណាង ទីលំនៅភូមិបឹងរុន ឃុំសំឡូត។

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ៥និង០០នាទី ចំណុចឃ្លាំងផ្ទុះស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ពលរដ្ឋប្រទះឃើញសពនារីរងគ្រោះ ដេកស្លាប់ផ្កាប់មុខយ៉ាងអាណោចអាធ័ម សង្ស័យករណីរំលោភសម្លាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here