សមត្ថកិច្ចបង្ក្រាបថ្នាំញៀន ៤គីឡូក្រាម លាក់ក្នុងធុងបាស ឃាត់ខ្លួនក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ ខណៈបម្រុងលួចឆ្លងដែនទៅវៀតណាម

0
453

ស្វាយរៀង៖ ករណីបង្ក្រាបបានគ្រឿងញៀនចំនួន៤កញ្ចប់ធំ ដែលលាក់ក្នុងធុងបាស នៅក្រុងបាវិត ហើយត្រូវសមត្ថកិច្ចបង្ក្រាបបាន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នោះ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តទៀត ទាំងកម្លាំងជំនាញនៅភ្នំពេញ និងខេត្ត សហការគ្នាដើម្បីចាប់ខ្លួន បក្ខពួកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់បន្តទៀត។ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៤កញ្ចប់ធំ (ទម្ងន់ជាង៤គីឡូក្រាម) លាក់ក្នុងធុងបាស ត្រូវបានសមត្ថកិច្ច ធ្វើការដកហូតបាន ខណៈពេលដែលជនសង្ស័យ បម្រុងលួចនាំឆ្លងដែន ទៅប្រទេសវៀតណាម។

ឃាត់ខ្លួនជនជាតិខ្មែរចំនួនម្នាក់ ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន និងដកហូតថ្នាំញៀនចំនួន១គីឡូក្រាម ពីឈ្មោះ អ៊ុ ណាំ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររត់ការលិខិតឆ្លងដែនកម្ពុជាវៀតណាម មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ដោយមានការសហការ ពីសមត្ថកិច្ចវៀតណាម កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បាននាំខ្លួនជនសង្ស័យខាងលើ មកកម្ពុជាធ្វើការសាកសួរ ដើម្បីធ្វើការស្រាវជ្រាវ។ តាមចម្លើយរបស់ជនសង្ស័យ បានឆ្លើយថា មានអីវ៉ាន់ចំនួន២កេសទៀត ផ្ញើទុកនៅហាងបាយយីហោ (តាលឿង) មានទីតាំងស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យអីវ៉ាន់នោះ ដោយឃើញមានធុងបាសចំនួន២ធុង ដោយមានការសង្ស័យ សមត្ថកិច្ចបានគាស់ធុងបាសនោះ ឃើញមានម្សៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន២កញ្ចប់ធំ ក្នុងមួយធុងបាស់ ស្មើ៤កញ្ចប់ធំ ទម្ងន់៤,១៤០.០៨ក្រាម។ ជនសង្ស័យនិងវត្ថុតាង បានឃាត់ខ្លួននិងយកមករក្សាទុក ទៅការិយាល័យជំនាញ ដើម្បីស្រាវជ្រាវបន្តរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here