ប្រជាពលរដ្ឋនៅខណ្ឌកំបូលស្នើសុំអាជ្ញាធរជួយសាងសង់ និងជួសជុលផ្លូវដែលរងការខូចខាត

0
458

វេទិការសាធារណៈ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នៅសាលា ខណ្ឌកំបូល ត្រូវបានរៀបចំឡេីងនៅព្រឹកថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោកជំទាវ អ៊ឹង កន្ថាផាវី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌកំបូល។

 

 

នៅក្នុងអង្គវេទិកាសាធារណៈ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកមិញនេះ ប្រជាពលរដ្ឋ បានស្នើរសុំអោយអាជ្ញាធរជួយដោះស្រាយសាងសង់ផ្លូវក្នុងភូមិ ដោយប្រែក្លាយពី ផ្លូវដីក្រហមទៅជាផ្លូវបេតង់ និងជួយជួសជុលផ្លូវដែលរងការខូចខាតកាលពីពេលកន្លងទៅ។

 

ក្រៅពីបញ្ហាខាងលើប្រជាពលរដ្ឋក៏បានលើកឡើងពីបញ្ហា និងក្តីកង្វល់មួយចំនួនរួមមាន បញ្ហាខ្វះប្រព័ន្ធ លូបង្ហូរទឹកនៅតាមផ្លូវ បញ្ហាបរិស្ថាន ជាពិសេសបញ្ហាខ្វះខាតទឹកស្អាត ប្រើប្រាស់ផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបន្តថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះ យោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ នឹងផ្តល់ឲ្យប្រជាពលរដ្ឋ ក្នុងការចូលរួម ក្នុងដំណើរ អភិបាលកិច្ច និងជា ឧបករណ៍មួយ សម្រាប់លើក កម្ពស់គណនីភាព តម្លាភាព ក្នុងដំណើរការ ពិនិត្យលើការផ្តល់ សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ។

 

គួរបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយល់បល់ នេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអតិភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតបទៅគ្រប់ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូល បរិយាប័ន្ន នៅក្នុងដំណើរការ នៃការអភិវឌ្ឍ បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here