សាលារាជធានី នឹងប្រគល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ន១៥៦៥ក្បាលដី នៅលើដីអតីតអង់តែនវិទ្យុជាតិស្ទឹងមានជ័យ

0
347

សាលារាជធានីភ្នំពេញ នឹងប្រទានកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋរស់នៅ ភូមិដំណាក់ធំ១ និង ភូមិប្ញស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យចំនួន១៥៦៥ក្បាលដី ដែលមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិកន្លងមក ។

ក្នុងពិធីបិទផ្សាយ ទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធស្ថិតនៅភូមិដំណាក់ធំ១ និងភូមិឬស្សី៣ ក្នុងសង្កាត់ស្ទឹងមានជ័យ២ កាលពីព្រឹកថ្ងៃទី ២០កក្តដា។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៏ថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីបានដល់ដៃប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ព្រោះប្រជាពលរដ្ឋ ត្រូវការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិនេះ ទៅ តាមអ្វីដែលពួកគាត់ចង់បាន ក្នុងជិវភាពរស់នោប្រចាំថ្ងៃ។ ឯកឧត្តមបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺជាវិធីសាស្រ្តមួយ ដែលអាចចុះបញ្ជីដីធ្លី បានច្បាស់លាស់ មានប្រសិទ្ធិភាព និងមានតម្លាភាព និងធានាបាននូវភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ក្នុងការកាន់ កាប់ដីធ្លី និងធានាសុវត្ថិភាពលើដីធ្លី។ ដែលទាំងនេះ គឺជាការរួមចំណែកពិតប្រាកដ ក្នុងការអនុវត្តនយោបាយកាត់បន្ថយភាពក្រីក្រ និងការ អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច របស់ប្រទេសជាតិ ប្រកបដោយចិរភាព និងសុខដុមរមនា។

Clip:បងប្អូនដឹងហ់យថា ពិដើមរស់នៅក្រោមអង់តែន  ចឹងនៅក្រោមអត់តែនវិទ្យុគឺជារបស់រដ្ឋ ប៉ុន្តែដោយ គ្មានកន្លែងនៅក៏នៅបណ្តោះអាសន្ន ឥឡុវបណ្តើអាសន្នសម្តេចបានប្រកល់ជូនហើយ ចឹងពីពេលនេះទៅ  តំបន់វិនិច្ឆ័យចេញប័ណ្ណក្លាយជាកម្មករពិតប្រាកដ ហើយសម្តេចបានធ្វើប្រទានកម្មជូនដល់បងប្អូន គោល នយោបាយចាស់សកម្មភាពថ្មី ដោះស្រាយខាងណោះចប់ គោលការណ៏តាមខេត្ត រាជធានី ចឹងបានដល់ យើងនេះ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានឲ្យដឹងថា ដីនេះ ពីដើមឡើយ ជាដីរដ្ឋ ដោយមើលឃើញ ពីកង្វល់របស់ប្រជាពលរដ្ឋបានរស់នៅ មិនទាន់មានប័ណ្ណកម្មសិទ្ឋិនោះ រាជរដ្ឋាភិបាល ក៏បានធ្វើប្រទានកម្ម និងបានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនតែម្តង ដែលមានបានចំនួន ១៥៦៥ ក្បាលដី។ លោកបន្តថា ការបិទផ្សាយទិន្នន័យក្បាលដី ដែលទើបចុះបញ្ជី នាពេលនេះ ក្នុងគោលដៅឲ្យបងប្អូនម្ចាស់ដីទាំងអស់ មកពិនិត្យមើល ឈ្មោះម្ចាស់ ដី អក្ខរាវិរុទ្ធ ប្រភេទទ្រព្យ និងទំហំដី ។ ប្រសិនបើបងប្អូន ប្រជាពលរដ្ឋណាមិនយល់ រឺសង្ស័យលើទិន្នន័យដែលពាក់ព័ន្ធ និងក្បាលដីរបស់ខ្លួន បងប្អូនមានសិទ្ធិ សុំឲ្យមន្ត្រី ជំនាញពន្យល់បំភ្លឺ ខ្លឹមសារ ទិន្នន័យក្បាលដី ផ្តល់ដំណឹង ដល់គណៈកម្មាការរដ្ឋបាល នូវរាល់ការជំទាស់របស់ខ្លួន ដើម្បីពិនិត្យនិងធ្វើការកែតំរូវជាមុន ដើម្បី បញ្ជៀសទំនាស់កើតឡើងផ្សេងៗ៕ដោយ វុន សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here