(ព្រះសីហនុ) គិតមកដល់រសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង (គ.ម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះវិញបន្តិចហើយ ចំណែក ភ្លៀងក៏មានការថមថយផងដែរ។បើគិតត្រឹមម៉ោង ១ រសៀលថ្ងៃ១៨កក្កដា២០១៨នេះ ទឹកជំនន់នៅបន្តហូរកាត់ផ្លូវជាតិ និងស្ពានប្រវែងប្រមាណពី៥០០ទៅ៦០០ ម៉ែត្រ ក្នុងកម្ពស់ប្រមាណមួយម៉ែត្រ តិចជាងកាលពីពេលព្រឹក ប៉ុន្តែការធ្វើចរាចរណ៍ឆ្លងកាត់ នៅតែបន្តផ្អាកជាបណ្តោះអាសន្នដ៍ដែល ៕