អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យប្រុស ស្រី ០៣នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត

0
412

ព្រះសីហនុ៖ វេលាម៉ោង០៩:៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យ ប្រុស ស្រី ចំនួន០៣នាក់ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងហិង្សាដោយចេតនាលើអាជ្ញាធរមានសមត្ថកិច្ច ដែលបានចុះបង្រ្កាបយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ មិក សាផាណា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេធាវី ទីលំនៅបច្ចុប្បន្នសង្កាត់បឹងព្រលឹង ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅចំណុចច្រាំងក្រហម ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។

***ជនសង្ស័យខាងលើ មានឈ្មោះដូចខាងក្រោម៖
១_ ឈ្មោះ ង៉ែត គ្រៀល ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ។
២_ ឈ្មោះ សំ ពឹង ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ។
៣_ ឈ្មោះ សាយ អេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ មានទីលំនៅ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់។

+ចាប់យកវត្ថុតាងរួមមាន ៖
១. ម៉ូតូ ចំនួន១២គ្រឿង
២. កាំបិតលៀម ចំនួន០៣
៣. រណាអារឈើ ចំនួន០១
៤. ម៉ាស៊ីនអារឈើ ចំនួន០១គ្រឿង
៥. ពូថៅ ចំនួន០២
៦. ញញូរ ចំនួន០១
៧. ទូរស័ព្ទដៃ ចំនួន០៤គ្រឿង
៨. កាំបិតបុ័ងតោ ចំនួន០១

LEAVE A REPLY

Please enter your comment!
Please enter your name here