កណ្ដាល: (ព័ត៌មានបឋម) ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ២រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នេះនៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិជ័យជម្នះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រថយន្តដឹកដីមួយគ្រឿងបើកឆ្លងកាត់បណ្ដាលឲ្យបាក់ស្ពានប៉ុន្តែមិនមានមនុស្សរងរបួសទេ ខណ:ពេលនេះសមត្ថកិច្ចកំពុងតែសម្រួលចរាចរណ៍នៅទីតាំងខាងលើនេះ៕